- 2018-09-28 01:57:14
- ព័ត៌មាន
ភ្ញាក់ផ្អើល! រកឃើញប្រភេទសត្វដាយណូស័រថ្មី ទម្ងន់ជិត ១២តោន
- 2018-09-28 01:57:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល! រកឃើញប្រភេទសត្វដាយណូស័រថ្មី ទម្ងន់ជិត ១២តោន
ចន្លោះមិនឃើញ
នាពេលថ្មីៗនេះ ការស្រាវជ្រាវបានរកឃើញផូស៊ីលនៃសត្វដាយណូស័រថ្មីមួយក្នុងប្រទេសអាហ្វ្រិកខាងត្បូង។
ក្រុមអ្នកស្រាវជ្រាវ បានដាក់ឈ្មោះដាយណូស័រប្រភេទថ្មីនេះថា Ledumahadi mafube ដែលមានន័យជាភាសា Sesotho ថា "ផ្គរលាន់ពេលព្រឹកព្រលឹម”។ តាមរយៈការសិក្សាផូស៊ីលឲ្យដឹងថា ប្រភេទដាយណូស័រនេះធ្លាប់ជាសត្វធំបំផុតក្នុងចំណោមសត្វរស់នៅលើដី ដែលមានអាយុកាលជាង ២០០លានឆ្នាំមុន។ លើសពីនេះទៀត វាមានទំហំធំបំផុតស្មើនឹងដំរីអាហ្វ្រិកចំនួន ២ក្បាល និងមានទម្ងន់រហូតដល់ជាង ១១ ៧០០ គីឡូក្រាម។
គួរឲ្យដឹងដែរថា ការរកឃើញនេះគឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់បេតិកភណ្ឌសម័យបុរាណដែលបន្សល់ទុកសម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង៕