
- ពុធ, 3 តុលា 2018 03:21
- ព័ត៌មាន
ទីបំផុត បុរសស៊ីរីរត់គេចពីសង្គ្រាម មករស់នៅព្រលានយន្តហោះម៉ាឡេស៊ីរាប់ខែ ត្រូវគេបណ្តេញចេញហើយ
- ពុធ, 3 តុលា 2018 03:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត បុរសស៊ីរីរត់គេចពីសង្គ្រាម មករស់នៅព្រលានយន្តហោះម៉ាឡេស៊ីរាប់ខែ ត្រូវគេបណ្តេញចេញហើយ
បុរសជនជាតិស៊ីរីម្នាក់ដែលបានចំណាយពេលជិត ៧ខែ រស់នៅក្នុងព្រលានយន្តហោះម៉ាឡេស៊ី ត្រូវបានគេបណ្ដេញចេញ និងកំពុងជាប់ឃុំខ្លួននៅប៉ុស្តិ៍ប៉ូលិស។
រឿងរ៉ាវរបស់លោក Hassan al-Kontar បានផ្ទុះឡើងដំបូងកាលពីដើមឆ្នាំ២០១៨ នៅពេលដែលគេដឹងថា លោកបានមករស់នៅក្នុងព្រលានយន្តហោះ Kuala Lumpur International Airport។ លោក Hassan បានចាកចេញពីប្រទេសស៊ីរី ដើម្បីគេចពីការបំពេញកាតព្វកិច្ចយោធា ហើយនៅពេលដែលសង្គ្រាមផ្ទុះឡើង លោកក៏មិនព្រមត្រលប់ទៅផ្ទះវិញដែរ។
ជាមួយគ្នានេះ លោកបានស្វែងរកសិទ្ធិជ្រកកោននៅប្រទេសទី៣ ទៀតផង។ ប៉ុន្តែអ្នកនាំពាក្យម្នាក់បានប្រាប់សារព័ត៌មាន BBC កាលពីថ្ងៃអង្គារថា លោក Hassan មិននៅក្នុងព្រលានយន្តហោះទៀតទេ។ ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី លោក Mustafar Ali បានប្រាប់ថា លោក Hassan រស់នៅក្នុងតំបន់ហាមឃាត់ ដូច្នេះត្រូវតែចាត់វិធានការចាំបាច់។
យ៉ាងណាមិញ បុរសជនជាតិស៊ីរីខាងលើ នឹងត្រូវបញ្ជូនខ្លួនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ បន្ទាប់ពីប៉ូលិសបញ្ចប់ការសាកសួរ៕
ប្រភព៖ BBC ប្រែសម្រួល៖ សេង ឡុង