• 2018-10-03 03:22:58
  • ព័ត៌មាន

ធនាគារជាតិ ផ្ដាំឲ្យប្រយ័ត្នអ្នកផ្ញើសារទាក់ទងផ្ដល់កម្ចីរហ័ស សុទ្ធតែជាល្បិចកលចង ក ទាំងស្រុង

  • 2018-10-03 03:22:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ធនាគារជាតិ​នៃ​កម្ពុជា បានតាមដាននា​ពេល​ថ្មីៗនេះ ឃើញ​មាន​ការ​ផ្ញើសារ​ទាក់ទង​ក្នុង​ប្រព័ន្ធ​ទូរស័ព្ទ​ ឃោសនា​ដល់ប្រជាពលរដ្ឋ ដោយ​ផ្ដល់​ប្រាក់​កម្ចី​រហ័ស​ដោយ​មិន​ចាំបាច់​មាន​ឯកសារ​​ឬ​ទ្រព្យ​បញ្ចាំ​នៅ​ភ្នំពេញ​ ក៏​ដូចជា​នៅ​បណ្ដា​រាជធានី​ ខេត្ត-ក្រុង​នានា​ក្នុង​ប្រទេស​កម្ពុជា​។

ទង្វើទាំង​នេះ​ ជា​អំពើ​ខុស​ច្បាប់​ស្ដីពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ ដោយ​ក្រុមហ៊ុន​ ឬបុគ្គល​ទាំងនោះ​ មិនទទួល​បានការអនុញ្ញាឲ្យ​ផ្ដល់​សេវា​ប្រាក់​កម្ចី​ ពី​​ធនាគារជាតិ​នៃ​កម្ពុជា។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​ សូម​បងប្អូន​ប្រជាពលរដ្ឋ​មាន​ប្រុង​ប្រយ័ត្ន​ ដើម្បីចៀសវាងការប្រើប្រាស់​សេវាកម្ចីក្រៅផ្លូវការ​ ដែល​អាច​ប្រឈម​នឹង​ការចាញ់​បោក​ ល្បិចកល​របស់​ចងការប្រាក់ និង​ហានិភ័យ​ផ្សេង​ៗជាយថាហេតុ។​​

នេះជាសេចក្តីប្រកាសព័ត៌មាន ស្តីពី ការផ្សព្វផ្សាយឥណទានតាមបណ្តាប្រព័ន្ធទូរស័ព្ទ៖

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់