- 2018-10-04 08:07:41
- ព័ត៌មាន
កូនប្រុសពៅមេដឹកនាំ ISIS មួយរូប ត្រូវបានសម្លាប់ដោយសាររុស្ស៊ីទម្លាក់គ្រាប់បែក
- 2018-10-04 08:07:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនប្រុសពៅមេដឹកនាំ ISIS មួយរូប ត្រូវបានសម្លាប់ដោយសាររុស្ស៊ីទម្លាក់គ្រាប់បែក
ចន្លោះមិនឃើញ
កូនប្រុសពៅរបស់មេដឹកនាំ ISIS មួយរូបឈ្មោះលោក Abu Bakr al-Baghdadi ត្រូវបានសម្លាប់ក្រោយការវាយប្រហារផ្លូវអាកាសរបស់រុស្ស៊ី។
យោងតាមមេបញ្ជាការអ៊ីរ៉ាក់ឲ្យដឹងថា កូនប្រុសរបស់លោក Baghdadi ត្រូវបានសម្លាប់ដោយកងទ័ពវាយប្រហារមកលើកន្លែងលាក់ខ្លួនរបស់ក្រុមភេរវករក្នុងភូមិមួយនៅប្រទេសស៊ីរីកាលពីថ្ងៃទី ២២ខែកញ្ញាកន្លងទៅ។ ទោះយ៉ាងណាក៏ដោយ មេបញ្ជាការរូបនេះមិនបានបញ្ចេញឈ្មោះ និងអាយុពិតប្រាកដរបស់កូនប្រុសមេដឹកនាំ ISIS នោះឡើយ។
គួរឲ្យដឹងថា កាលពីខែកក្កដាកន្លងទៅកូនប្រុសរបស់មេដឹកនាំរូបនេះម្នាក់ទៀតឈ្មោះ Hudhayfah al-Badri ក៏ត្រូវបានសម្លាប់ផងដែរដោយសារការប្រយុទ្ធគ្នាក្នុងខេត្ត Hom ប្រទេសស៊ីរី៕
ចុចអាន ៖