• 2018-10-12 03:30:05
  • ព័ត៌មាន

២២សន្លឹក រូបថតកម្របំផុត នៅមុន និងក្រោយពេលលិចកប៉ាល់ទីតានិច

  • 2018-10-12 03:30:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ភាគច្រើន​សុទ្ធតែ​បាន​ដឹង​អំពី​ហេតុការណ៍​លិច​កប៉ាល់​ទីតានិច​ដ៏​គួរ​ឲ្យ​រន្ធត់ និង​សោកសៅ​ជា​ទីបំផុត ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​១៩១២។ មិនតែប៉ុណ្ណោះ មនុស្ស​ជាច្រើន​ក៏​ធ្លាប់​បាន​ទស្សនា​ខ្សែភាពយន្ត​អំពី​កប៉ាល់​ទីតានិច​នេះ​ផង​ដែរ។ ផ្ទុយទៅវិញ នៅ​ក្នុង​ខ្សែភាពយន្ត មិន​បាន​បង្ហាញ​ពី​អ្វី​ដែល​កើត​មាន​ឡើង​ដូច​ការ​ពិត​ទាំង​អស់​នោះ​ទេ។

ខាង​ក្រោម​នេះ​គឺ​ជា​រូបថត​ទាំង ២២សន្លឹក​ដ៏​កម្រ​បំផុត នៅមុន និង​ក្រោយ​ពេល​លិច​កប៉ាល់​ទីតានិច៖

#១ កប៉ាល់​កំពុង​ស្ថិត​ក្រោម​ការ​សាងសង់

#២ កប៉ាល់​សាងសង់​ជិត​រួចរាល់

#៣ នាវិក​ឈរ​ក្បែរ​កប៉ាល់ ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​មុន​ពេល​វា​ចាកចេញ

#៤ មនុស្ស​ជា​ច្រើន​ឈរ​មើល​កប៉ាល់​ចេញដំណើរ​ជា​លើក​ដំបូង

#៥ បន្ទប់​អាន និង​សរសេរ សម្រាប់​អ្នកដំណើរ First Class

#៦ ជាន់​សម្រាប់​អ្នកដំណើរ First Class

#៧ ក្មេង​ប្រុស​ម្នាក់​កំពុង​លេង​នៅ​លើ​ជាន់​ទទួលភ្ញៀវ មុន​ពេល​កប៉ាល់​ជួប​ហេតុការណ៍​ដ៏​រន្ធត់​នោះ

#៨ លោក​កាពីទែន Edward J Smith (ស្តាំ) និង អ្នក​កាន់​ប្រាក់​លើ​កប៉ាល់ Hugh Walter McElroy ឈរ​នៅ​លើ​កប៉ាល់​ទីតានិច

#៩ បន្ទប់​ញ៉ាំ​អាហារ​ពេល​ល្ងាច សម្រាប់​អ្នកដំណើរ First Class

#១០ អ្នកដំណើរ​ដើរ​លំហែ​ក្បែរ​ទូក​សង្គ្រោះ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ពេល​កប៉ាល់​បុក​ដុំ​ទឹកកក

#១១ ស្ត្រី​ឈ្មោះ Margaret Maggie Brown ដែល​ក្រោយ​មក​ត្រូវ​គេ​ដាក់​រហស្សនាម​ឲ្យ​ថា «The Unsinkable Molly Brown»

#១២ អ្នកដំណើរ​នៅ​លើ​ទូក​សង្គ្រោះ ក្រោយ​កប៉ាល់​បុក​ដុំ​ទឹកកក

#១៣ ទូក​សង្គ្រោះ​ចុង​ក្រោយ​បង្អស់​បាន​ចាកចេញ ខណៈ​អ្នកដំណើរ​នៅ​លើ​នោះ​បាន​សម្លឹង​មើល​មក​កប៉ាល់​ទាំង​អាឡោះអាល័យ

#១៤ អ្នក​នៅ​រស់​រាន​មាន​ជីវិត លោកស្រី Charlotte Collyer និង​កូន​ស្រី​ឈ្មោះ Marjorie

#១៥ បងប្អូន​ប្រុស​ជនជាតិ​បារាំង ឈ្មោះ Michel (ឆ្វេង – អាយុ៤ឆ្នាំ) និង Edmond Navratil (ស្តាំ - អាយុ ២ឆ្នាំ) ក្រោយ​មក​ត្រូវ​គេ​ដាក់​រហស្សនាម​ឲ្យ​ថា Titanic Orphans ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​កុមារ​កំព្រា ក្រោយ​បាត់​បង់​ឪពុក​ក្នុង​ហេតុការណ៍​នោះ

#១៦ ក្រុម​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ពី​ហេតុការណ៍​នោះ

#១៧ ក្មេង​ប្រុស​ដើរ​លក់​កាសែត​នៅ​ខាង​ក្រៅ​ការិយាល័យ White Star Line ខណៈ​ព័ត៌មាន​ដ៏​រន្ធត់​នោះ ត្រូវ​បាន​ចែកចាយ​ដល់​សាធារណៈ

#១៨ ក្រុម​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ពី​ហេតុការណ៍​នោះ​កំពុង​សម្រាក​នៅ Millbay Docks ក្នុង​ទីក្រុង Plymouth ប្រទេស​អង់គ្លេស

#១៩ លោក Stuart Collett ក៏​ជា​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ម្នាក់​ដែរ​ពី​ហេតុការណ៍​នោះ

#២០ រូបសំណាក Straus Memorial នៅ​ទីក្រុង New York សម្រាប់​ចងចាំ​ដល់​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​ទាំង​អស់

ចុច​អាន៖

អត្ថបទ៖ សេង ឡុង

មតិយោបល់