
- 2018-10-12 08:16:55
- ព័ត៌មាន
ល្បងប្រាជ្ញា៖ ជាប់ឃុំក្នុងបន្ទប់ផ្តាច់ជីវិត តែអាចមានឱកាសរស់ ទាល់តែអ្នកខ្លាំង ទើបរកនឹកឃើញ
- 2018-10-12 08:16:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បងប្រាជ្ញា៖ ជាប់ឃុំក្នុងបន្ទប់ផ្តាច់ជីវិត តែអាចមានឱកាសរស់ ទាល់តែអ្នកខ្លាំង ទើបរកនឹកឃើញ
ចន្លោះមិនឃើញ
បុរសម្នាក់បានជាប់ឃុំនៅក្នុងបន្ទប់កណ្ដាល នៃផ្ទះដែលមានបន្ទប់ចំនួន ៣។ បន្ទប់កណ្ដាលដែលបុរសនោះកំពុងជាប់ឃុំ មានតែបង្អួចចម្រឹងដែកមួយប៉ុណ្ណោះ និងទ្វារសម្រាប់ឆ្លងទៅបន្ទប់ចំនួន ២ ផ្សេងទៀត។ ចំណែកឯបន្ទប់ ២ ផ្សេងទៀត សុទ្ធតែមានច្រកចេញ ដើម្បីរត់គេចខ្លួន។
ផ្ទុយទៅវិញ បន្ទប់នៅខាងឆ្វេងដៃ មានឃាតកចំនួន ២ នាក់ ដែលត្រៀមសម្លាប់បុរសខាងលើគ្រប់ពេល ប្រសិនបើហ៊ានឈានជើងចូលបន្ទប់នោះ។ រីឯបន្ទប់ខាងស្ដាំដៃវិញ បានបំពាក់កាំភ្លើងប្រើថាមពលពន្លឺព្រះអាទិត្យ UV ដែលអាចសម្លាប់បុរសនោះភ្លាមៗផងដែរ។
សំណួរ៖ តើបុរសខាងលើធ្វើយ៉ាងណា ទើបអាចចាកចេញពីទីនោះបានដោយសុវត្ថិភាព? (សូមគិតពិចារណា មុនពេលមើលចម្លើយនៅខាងក្រោម)
ចម្លើយ៖ បុរសរូបនោះអាចចេញតាមច្រកទ្វារនៃបន្ទប់ខាងស្ដាំដៃនៅពេលយប់ ព្រោះកាំភ្លើងប្រើថាមពលពន្លឺព្រះអាទិត្យ UV នឹងគ្មានប្រសិទ្ធិភាពនៅពេលយប់៕
ចុចអាន៖