- 2018-10-14 06:51:37
- ព័ត៌មាន
ស្លាប់ ២៧នាក់ ក្រោយបាក់ដីនៅភាគខាងជើងកោះស៊ូម៉ាត្រា
- 2018-10-14 06:51:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្លាប់ ២៧នាក់ ក្រោយបាក់ដីនៅភាគខាងជើងកោះស៊ូម៉ាត្រា
ចន្លោះមិនឃើញ
យ៉ាងហោចណាស់មានមនុស្ស ២៧នាក់រួមទាំងសិស្សសាលា ១២នាក់ បានស្លាប់ក្រោយពេលបាក់ដីនៅភាគខាងជើងកោះស៊ូម៉ាត្រាដោយសារភ្លៀងធ្លាក់ខ្លាំង។
យោងតាមមន្ត្រីឲ្យដឹងថា សាលាឥស្លាមមួយស្ថិតក្នុងភូមិ Muara Saladi មានអត្រាអ្នកស្លាប់ច្រើនបំផុតដោយសារជំនន់ទឹកភ្លៀង និងការបាក់ដីដែលវាយប្រហារមកលើកោះស៊ូម៉ាត្រាកាលពីរសៀលថ្ងៃសុក្រ ទី១៣ខែតុលា។ ក្រោយពេលកើតហេតុ ក្រុមអ្នកសង្គ្រោះ និងអ្នកភូមិ បានជួយគ្រូបង្រៀន និងសិស្ស ១៧ នាក់ក្នុងចំណោម ២៩នាក់ដែលត្រូវបានដីបាក់នាំយកទៅជាមួយ។ ប្រភពដដែលបន្ដទៀតថា សាកសពសិស្សសាលាចំនួន ១២នាក់ ត្រូវបានរកឃើញពីក្នុងដីភក់នាថ្ងៃសៅរ៍នេះ។
គួរឲ្យដឹងថា ផ្ទះសម្បែងចំនួន ៥០០ខ្នង ត្រូវបានលិចលង់ ហើយស្ពានចំនួន៣ បានបាក់ផងដែរ។ ទោះយ៉ាងណាក៏ដោយ ប្រជាជនដែលបានភៀសខ្លួនទៅទីទួលសុវត្ថិភាព នៅតែសម្ដែងការព្រួយបារម្ភជាខ្លាំងដោយខ្លាចដីភ្នំអាចនឹងបាក់មកបន្ថែមទៀត៕
ចុចអាន ៖