• 2018-10-16 04:36:39
  • ព័ត៌មាន

ធ្វើ​ដំណើរ​គ្រប់ខេត្ត​ក្រុង លោក​ឯក​អគ្គ​រដ្ឋទូត​អាមេរិកសរសើរ​ពល​រដ្ឋខ្មែរ​មិនដាច់ពី​មាត់​

  • 2018-10-16 04:36:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯក​អគ្គ​រដ្ឋទូត​អាមេរិក​លោក William Heidt បាន​ធ្វើ​ទស្សនកិច្ច​ផ្ឡូវ​ការ និង​ដំណើរ​កម្សាន្ត​​២៦​ខេត្ត​​របស់​ប្រទេស​កម្ពុជា​តាំងពី​លោក​បាន​មក​ធ្វើ​ជា​ទូត​នៅ​កម្ពុជា​តាំអពី​ឆ្នាំ២០១៥​មក ហើយ​លោក​ថា​គ្រប់​កន្លែង​ដែល​លោក​បាន​ទៅ​ដល់​លោក​បាន​ទទួល​ការ​ស្វាគមន៍​យ់ាង​កក់​ក្តៅ​ពី​ប្រជា​ពល​រដ្ឋ​កម្ពុជា​។​

(លោក William Heidt និង​ភរិយា​ក្នុងដំណើរ​ទៅកាន់​អន្លង់វែង កាលពីខែ​​សីហា/រូបភាព៖ ស្ថានទូតអាមេរិក​ប្រ​ចាំកម្ពុជា)

លោក William Heidt បាន​ស្បថចូល​កាន់​តំណែកជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រ​ចាំ កម្ពុជា​កាលពី​ឆ្នាំ​២០១៥ ហើយ​លោក​នឹង​ត្រូវ​បញ្ចប់​បេសកកម្ម​រយៈពេល​បី​ឆ្នាំ​របស់​លោក​នៅ​ខែ​ខាង​មុខ។

ក្នុង​វីដេអូ​ឃ្លីប​រយៈពេលជាង​១នាទី​​ផ្សាយ​លើ ទំព័រ​ហ្វេស​ប៊ុក​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ មាន​និយាយពី​ដំណើរ​កម្សាន្ត​របស់​លោក​William Heidt នៅ​ក្នុង​ប្រ​ទេស​កម្ពុជា។

តាមរយៈ​វីដេអូ​ឃ្លីប​នេះ លោក​បាន​លើក​ឡើង​ពី​កន្លែង​មួយ​ចំនួន​ក្នុង​បណ្តា​ខេត្ត ក្រុង​ទាំង​២៦​ដែល​លោក​បាន​ទៅ​ដល់។ លោកថាសកម្មភាព​មួយ​ដែល​លោក​ចូល​ចិត្តជាង​គេ​ក្នុង​ពេល​ដែល​លោក​បំពេញ​ការ​ងារ​នៅ​កម្ពុជា​គឺការធ្វើដំណើរ។

លោក​បញ្ជាក់ថា​លោក​បាន​ទៅដល់ភ្នំឱរ៉ាល់​ក្នុង​ខេត្ត​កំពង់ស្ពឺ បានជិះគោយន្ត និង​បាន​បោះ​តង់​ស្នាក់​នៅ​លើភ្នំរយៈពេល​ពីរយប់​ផងដែរ។ លោក​បន្តទៀតថា​លោក​ចូល​ចិត្ត​មើល​ផ្សោត​នៅ​ខេត្ត​ក្រ​ចេះ ហើយ​លោក​ក៏បាន​សម្រាក​មួយ​យប់​នៅ​ព្រៃ​ឡង់​របស់​កម្ពុជា។ លោក​ថា​អាមេរិក​បាន​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​អផិរក្ស​តំបន់​ព្រៃ​ឡង់អស់​ពេល​ប្រាំ​ឆ្នាំ​មក​ហើយ។

លោក​និយាយពី​ដំណើរកម្សាន្ត​របស់​លោក​ទៀតថា​ លោក​ក៏ចួល​ចិត្ត​ខេត្ត​មណ្ឌល​គិរី​ ជា​ខេត្ត​មាន​ជន​ជាតិ​ដើម​ភាគតិច និងវប្បធម៌​របស់ជនជាតិ។ លោកជឿង​ថា​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខទៀត​ខេត្ត​មួយ​នេះ​នឹង​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍​មួយ​សំខាន់​របស់​កម្ពុជា។

លោក​បន្ថែមថា៖ «​ខ្ញុំ​នឹង​សម្មភាព និង​ទេសភាព​ជាច្រើននៅកម្ពុជា​ ខ្ញុំ​នឹង​ដៃគូដ៏​ស្និទ្ធ​ស្នាល​ចំពោះ​គ្នា​ទៅ​វិញ ទៅ​មក​រវាង​ប្រ​ជា​ជន​កម្ពុជា គ្រប់​កន្លែង​ទាំងអស់ដែល​យើង​ធ្លាប់​ទៅ​ យើង​តែង​តែ​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាងរួសរាយ​រាក់ទាក់​ និង​កក់​ក្តៅ​បំផុត​»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់