- 2018-10-18 08:59:16
- ព័ត៌មាន
កាត់ទោសព្យួរកបុរសប៉ាគីស្ថាន ក្រោយរំលោភសម្លាប់ក្មេងស្រីអាយុ ៦ឆ្នាំ
- 2018-10-18 08:59:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាត់ទោសព្យួរកបុរសប៉ាគីស្ថាន ក្រោយរំលោភសម្លាប់ក្មេងស្រីអាយុ ៦ឆ្នាំ
ចន្លោះមិនឃើញ
បុរសជនជាតិប៉ាគីស្ថានម្នាក់ ត្រូវបានកាត់ទោសប្រហារជីវិតដោយព្យួរក ក្រោយពេលរំលោភសម្លាប់ក្មេងស្រីអាយុ ៦ឆ្នាំម្នាក់ ធ្វើឲ្យផ្ទុះកំហឹងនិងការតវ៉ាពេញប្រទេស។
យោងតាម Dailymail ឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ Zainab Fatima Ameen ត្រូវបានគេចាប់ក្នុងទីក្រុង Kasur ភាគខាងកើតប្រទេស ហើយប្រាំថ្ងៃក្រោយមកស្រាប់តែឃើញសាកសពនៅក្នុងគំនរសំរាម។ តាមការធ្វើកោសលវិច័យបង្ហាញថា DNA នៅលើខ្លួនប្រាណក្មេងស្រីគឺជារបស់ជនល្មើស Imran Ali អាយុ ២៤ឆ្នាំ។ ក្រោយមក ជនល្មើសរូបនេះ បានសារភាពថាពិតជាសម្លាប់ក្មេងស្រីនេះមែន រួមទាំងក្មេងស្រីអាយុ ៧ឆ្នាំចំនួនបួននាក់ផ្សេងទៀតផង។
យ៉ាងណាមិញ យុត្តិធម៌ត្រូវបានផ្ដល់ទៅឲ្យគ្រួសារក្មេងស្រីរងគ្រោះនៅព្រឹកនេះ ដោយជនល្មើសត្រូវបានព្យួរកនៅក្នុងគុកដោយមានវត្ដមានមន្ត្រី និងឪពុករបស់ក្មេងស្រីទៀតផង។ ចំណែកសាកសពជនល្មើស ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ចុចអាន ៖