• 2018-10-19 02:14:50
  • ព័ត៌មាន

ពូទីនអះអាងថា ISIS ចាប់ចំណាប់ខ្មាំង ៧០០ នាក់ និងសម្លាប់ដប់នាក់ក្នុងមួយថ្ងៃ

  • 2018-10-19 02:14:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លាឌីមៀរ ពូទីន បាន​ចេញ​មុខ​អះអាង​ថា​ក្រុម​ឧទ្ទាម ISIS បាន​ចាប់​ខ្លួន​ចំណាប់​ខ្មាំង​ជិត ៧០០នាក់​រួម​ទាំង​ប្រជាជន​អ៊ឺរ៉ុប និង​អាមេរិក ហើយ​គ្រោង​នឹង​សម្លាប់​ពួកគេ​ដប់​នាក់​ក្នុង​មួយ​ថ្ងៃ។

ថ្លែង​នៅ​ទី​ក្រុង Sochi ប្រធានាធិបតី​រូប​នេះ​បន្ថែម​ថា "ក្រុម ISIS កំពុង​ធ្វើ​ការ​ទាមទារ​យ៉ាង​ខ្លាំង ហើយ​គំរាម​សម្លាប់​មនុស្ស ១០​នាក់​ក្នុង​មួយ​ថ្ងៃ។ នេះ​ពិត​ជា​អាក្រក់​ខ្លាំង​ណាស់ ហើយ​វា​ជា​សោកនាដកម្ម​ដ៏​ធ្ងន់​ធ្ងរ។ ក្នុង​ចំណោម​ចំណាប់​ខ្មាំង​ទាំង​អស់ ក៏​មាន​ប្រជាជន​អាមេរិក និង​អ៊ឺរ៉ុប​ខ្លះ​ផង​ដែរ។" ទោះ​យ៉ាង​ណា​ក៏​ដោយ លោក​មិន​បញ្ជាក់​ពី​អ្វី​ដែល​ក្រុម ISIS ទាមទារ​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ។ លើស​ពី​នេះ​ទៀត ក្រុម​ឧទ្ទាម​នេះ បាន​លាក់​ទុក​ចំណាប់​ខ្មាំង​ទាំង​អស់​នៅ​ភាគ​ខាង​ជើង​ទន្លេ Euphrates នៃ​ប្រទេស​ស៊ីរី។

គួរ​ឲ្យ​ដឹង​ថា ក្រុម​ឧទ្ទាម ISIS បាន​ធ្វើ​ការ​ចាប់​ខ្លួន​ចំណាប់​ខ្មាំង​ជិត ៧០០​នាក់​កាល​ពី​ថ្ងៃ​ទី ១៣ ខែ​តុលា​នៅ​ក្នុង​ខេត្ត Deir al-Zor ប្រទេស​ស៊ីរី ដោយ​ប្រើប្រាស់​កម្លាំង​ជាង ៥ ០០០ នាក់​​ក្រោយ​វាយ​ប្រហារ​ជុំរុំ​ភាសខ្លួន​ក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​កងកម្លាំង​អាមេរិក៕

ចុចអាន ៖

ប្រភព៖ thesun ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់