- 2018-10-22 03:00:46
- ព័ត៌មាន
សម្ដេចហ៊ុន សែន ប្រកាសធ្វើរឿង១ភ្លាម ក្រោយសរសើរផ្លែពោតនៅតួកគីឆ្ងាញ់ និងធំ
- 2018-10-22 03:00:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចហ៊ុន សែន ប្រកាសធ្វើរឿង១ភ្លាម ក្រោយសរសើរផ្លែពោតនៅតួកគីឆ្ងាញ់ និងធំ
ចន្លោះមិនឃើញ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញទៅទស្សនាព្រះវិហារឥស្លាមដ៏មានប្រជាប្រិយ មានអាយុជាង ៤០០ឆ្នាំ ក្នុងទីក្រុងអ៊ីស្តានប៊ុលសាធារណរដ្ឋតួកគី បន្ទាប់ពីពិធីចុះហត្ថលេខាលើឯកសារ និងកិច្ចព្រមព្រៀងអនុស្សារណ: ចំនួន៨ រួចរាល់។
ក្នុងពេលធ្វើដំណើរទៅទស្សនាព្រះវិហារឥស្លាមនោះ សម្ដេច ហ៊ុន សែន បានចុះពិសារពោតលក់តាមចិញ្ចើមផ្លូវមួយកន្លែង សរសើរមិនដាច់ពីមាត់ពីរសជាតិពោតនៅទីនោះ និងគ្រោងយកពូជពោតតួកគីមកដាំនៅកម្ពុជាទៀតផង។ "ក្នុងពេលបាយជាមួយអភិបាលក្រុងអ៊ីស្តាំប៊ុល ខ្ញុំបានសុំពូជពោតយកទៅដាំសាកល្បងនៅកម្ពុជា ព្រោះរសជាតិពោតនេះពិតជាឆ្ងាញ់ និងមានផ្លែធំ" ។ សម្ដេច មានប្រសាសន៍បញ្ជាក់បន្ថែម