• 2018-10-24 03:17:55
  • ព័ត៌មាន

ទីបំផុត! អ្នកបើកបរទម្លាយមូលហេតុរថភ្លើងធ្លាក់ផ្លូវ សម្លាប់ជិត ២០នាក់គួរឲ្យរន្ធត់

  • 2018-10-24 03:17:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រថភ្លើង​មួយ​គ្រឿង បាន​រត់​ធ្លាក់​ផ្លូវ​នៅ​ស្រុក Yilan ភាគឦសាន​កោះ​តៃវ៉ាន់​កាល​ពី​ថ្ងៃ​ទី ២១​ខែ​តុលា​កន្លង​ទៅ បណ្ដាល​ឲ្យ​មនុស្ស​​យ៉ាង​ហោច​ណាស់​ ១៨​នាក់​​ស្លាប់ និង​១៧៨​នាក់​ផ្សេង​ទៀត​រងរបួស​។

យោង​តាម​ចម្លើយ​សារភាព​របស់​អ្នក​បើកបរ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ឲ្យ​ដឹង​ថា "មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​រថភ្លើង​រត់ធ្លាក់​ផ្លូវ គឺ​ដោយសារ​តែ​លោក​បាន​បិទ​ប្រព័ន្ធ​គ្រប់គ្រង​ល្បឿន ដែល​ជា​ប្រព័ន្ធ​កំណត់​ដោយ​ស្វ័យប្រវត្តិ​មិន​ឲ្យ​រត់​ភ្លើង​រត់​លើស​ល្បឿន​សុវត្ថិភាព​។ ដូច្នេះហើយ​នៅ​ពេល​កើត​ហេតុ រថភ្លើង​បាន​រត់​ដល់​ល្បឿន​ជិត ១៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដែល​លឿន​ជាង ២​ដង​នៃ​ល្បឿន​កំណត់​ពេល​មក​ដល់​ផ្លូវ​កោង។"

ទោះ​យ៉ាង​ណា​ក៏​ដោយ អ្នក​បើក​បរ​រូប​នេះ​កំពុង​ស្ថិត​ក្រោម​ការ​សង្ស័យ​របស់​តុលាការ​ចំពោះ​ការ​ធ្វេស​ប្រហែស​នេះ ខណៈ​ពេល​ដែល​អ្នក​ស៊ើប​អង្កេត ក៏​កំពុង​ធ្វើ​ការ​រក​ឲ្យ​ឃើញ​ថា​តើ​វា​អាច​បណ្ដាល​មក​ពី​បញ្ហា​បច្ចេកទេស​របស់​រថភ្លើង​ឬ​យ៉ាង​ណា​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ nytimes ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់