- 2018-10-26 08:33:09
- ព័ត៌មាន
ក្រៅពីគ្រឿងញៀន ឌូតឺតេព្រមានប្រើកណ្ដាប់ដៃដែកបំបែកបញ្ហា១ទៀត ក្នុងប្រទេស
- 2018-10-26 08:33:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពីគ្រឿងញៀន ឌូតឺតេព្រមានប្រើកណ្ដាប់ដៃដែកបំបែកបញ្ហា១ទៀត ក្នុងប្រទេស
ចន្លោះមិនឃើញ
ប្រធានាធិបតីហ្វីលីពីនលោក រូឌ្រីហ្គោ ឌូតឺតេ បានចេញមុខជាថ្មីព្រមានដល់អាជីវកម្មល្បែងអនឡាញទាំងអស់ អាចនឹងត្រូវបង្ក្រាបក្នុងពេលឆាប់ៗខាងមុខ។
ថ្លែងនៅក្នុងសន្ទរកថាមួយកាលពីថ្ងៃពុធ ប្រធានាធិបតីរូបនេះឲ្យដឹងថា "ល្បែងកម្សាន្ដអនឡាន នឹងត្រូវបានបង្ក្រាប ហើយនឹងមានមានល្បែងទៀតនោះ។" បុរសខ្លាំងរូបនេះបន្ថែមថា ល្បែងគឺជាកត្ដាដ៏ចម្បងមួយដែលបណ្ដាលករណីជំរិតទារប្រាក់ និងការចាប់ជំរិតជាច្រើនក្នុងប្រទេស ហើយលោកនឹងមិនខ្វល់ថាក្រុមហ៊ុននោះ បានចុះកុងត្រាជាមួយរដ្ឋាភិបាលឬអត់នោះទេ។ ទោះយ៉ាងណាក៏ដោយ ប្រធានប្រឹក្សាច្បាប់ហ្វីលីពីនលោក Salvodor Panelo ឲ្យដឹងថា "តាមអ្វីដែលខ្ញុំដឹង ការគំរាមរបស់លោក ឌូតឺតេសំដៅតែទៅលើល្បែងអនឡាញដែលខុសច្បាប់ប៉ុណ្ណោះ។
គួរឲ្យដឹងថា ការព្រមានរបស់បង្ក្រាបរបស់ប្រធានាធិបតីរូបនេះ ធ្វើឡើងក្រោយសង្គ្រាមគ្រឿងញៀនក្នុងប្រទេសដែលបានសម្លាប់មនុស្សរហូតដល់ជាង ១២ ០០០នាក់ចាប់តាំងពីខែមិថុនាឆ្នាំ ២០១៦មក៕