• 2018-10-27 09:00:00
  • ព័ត៌មាន

មិនតិចទេ ២០១៨នេះ ​ក្រសួង​រកឃើញអត្រា​មាន​ការងារ​ធ្វើ​នៅ​កម្ពុជា ដល់ ៩៩ភាគរយ

  • 2018-10-27 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៨​នេះ វិស័យ​ការងារ​បន្ត​អភិវឌ្ឍ​រីក​ចម្រើន ដោយ​អត្រា​មាន​ការងារ​ធ្វើ ៩៩,៣%, កម្លាំង​ពលកម្ម​សរុប​មាន​ប្រមាណ​ជិត ១០​លាន​នាក់។

ការ​ថ្លែង​បញ្ជាក់​នេះ បាន​ធ្វើឡើង​នៅ​ក្នុង​ពិធី​បើក​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ​២០១៨​នេះ។

ឯកឧត្ដម​បន្ត​ថា សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ចំនួន​សរុប​ជាង ១​ម៉ឺន​២​ពាន់ គ្រឹះ​ស្ថាន និង​មាន​កម្មករ​និយោជិត​ សរុប​ចំនួន​ជិត ១លាន​៥សែន​នាក់។

សូមបញ្ជាក់ថា សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​សរុប​មាន​ចំនួន​ជិត​ ៦សែន មាន​កម្មករ​ចំនួន​ជាង ២​លាន ៤​សែន​នាក់, វិស័យ​កសិកម្ម​ប្រមាណ​ជាង ៤​លាន​នាក់, ពលករ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន​ប្រមាណ ១លាន ២​សែន​នាក់ និង​មន្ត្រី​សាធារណៈ​ចំនួន​ប្រមាណ ជាង ៥សែន​នាក់​៕

ប្រភព៖ Kley Kley ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់