• 2018-10-29 03:40:06
  • ព័ត៌មាន

១៥សន្លឹក ព្រះឆាយាល័ក្ខណ៍នៃព្រះមហាក្សត្រ កាលពីកុមារភាពស្រស់សង្ហាកម្របានឃើញ

  • 2018-10-29 03:40:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី២៩ តុលា​ ឆ្នាំ២០១៨ គឺជា​ខួប​លើកទី​១៤ នៃ​ព្រះរាជ​ពិធី​បុណ្យ​គ្រង​ព្រះ​បរមរាជ​សម្បត្តិ ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

ព្រះអង្គ​ត្រូវបាន​ក្រុម​ប្រឹក្សា​រាជសម្បត្តិ​ជ្រើសតាំង​ជា​ព្រះមហាក្សត្រ បន្ទាប់​ពី​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ដែលត្រូវ​ជា​ព្រះ​បិតា​ព្រះអង្គ បាន​ដាក់​រាជ្យ កាលពី​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០០៤។

ជាមួយគ្នានេះ សូមប្រិយមិត្តគយគន់សម្រស់ព្រះឆាយាល័ក្ខណ៍របស់​ព្រះ​អង្គកាលពីកុមារភាព ដែល​កម្របានឃើញ​ ខាងក្រោម៖

ព្រះអនុជ ព្រះមាតា និងព្រះអង្គ
ព្រះអង្គនៅខាងឆ្វេង និងព្រះអនុជ ព្រះអង្គម្ចាស់ នរោត្តម នរិន្រ្ទពង្ស ខាងស្ដាំ
ព្រះអង្គនៅខាងឆ្វេង
ព្រះអង្គកំពុងឡាយព្រះហស្ថលេខា ដល់អ្នកគាំទ្រក្រេាយពេលព្រះអង្គសំដែងរបាំរឿង "Le Petit Prince " នៅឆ្នាំ ១៩៦៨ នាមហាស្រពខេត្ត កំពង់ចាម
ព្រះអង្គទស្សនកិច្ចមហាកំពែងចិន
កាលទ្រង់សិ្ថតក្នុងព្រះបរមឋានៈជា សម្តេចក្រុមឃុន នរេាត្តម សីហមុនី ឈរកែ្បរព្រះបរមរូប ព្រះអយ្យិកា សម្តេច សុីសុវត្ថិ កុសៈមៈ នារីរតន៍ សេរីវឌ្ឍនា
ព្រះអង្គក្នុងព្រះរាជពិធីឡើងគ្រងរាជ្យ

ប្រភពរូបភាព៖ Royal du Cambodge

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី