- 2018-11-01 03:19:54
- ព័ត៌មាន
អារ៉ាប៊ីសាអូឌីត ប្រហារជីវិតអ្នកបម្រើឥណ្ឌូនេស៊ី ក្រោយសម្លាប់ថៅកែដែលប៉ុនប៉ងរំលោភខ្លួន
- 2018-11-01 03:19:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អារ៉ាប៊ីសាអូឌីត ប្រហារជីវិតអ្នកបម្រើឥណ្ឌូនេស៊ី ក្រោយសម្លាប់ថៅកែដែលប៉ុនប៉ងរំលោភខ្លួន
ចន្លោះមិនឃើញ
ស្ត្រីជាអ្នកបម្រើជនជាតិឥណ្ឌូនេស៊ីម្នាក់ ត្រូវបានអាជ្ញាធរអារ៉ាប៊ីសាអូឌីតកាត់ទោសប្រហារជីវិតបណ្ដាលឲ្យមានការខឹងសម្បារខ្លាំងក្នុងទីក្រុងចាកាតា។
ស្ត្រីរងគ្រោះឈ្មោះ Tuti Tursilwati ដែលបានធ្វើការក្នុងទីក្រុង Ta'if ត្រូវបានចោទប្រកាន់ពីបទសម្លាប់ថៅកែរបស់ខ្លួនកាលពីខែមិថុនាឆ្នាំ ២០១១។ ក្រុមអ្នកតស៊ូមតិឥណ្ឌូនេស៊ី Migrant Care បានអះអាងកាលពីខែកញ្ញាថា ស្ត្រីឈ្មោះ Tuti Tursilawati ធ្វើដូច្នេះគឺដើម្បីការពារខ្លួនពីការរំលោភប៉ុណ្ណោះ។ ប៉ុន្តែនាង ត្រូវបានកាត់ទោសប្រហារជីវិតកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត មិនបានជូនដំណឹងដល់រដ្ឋាភិបាលឥណ្ឌូនេស៊ីនោះទេ។
នេះ គឺជាលើកទី ៤ ហើយក្នុងរយៈពេលបីឆ្នាំដែលអារ៉ាប៊ីសាអ៊ូឌីត មិនបានជូនដំណឹងជាមុនដល់រដ្ឋធានីចាកាតា មុនពេលធ្វើការសម្លាប់កម្មករចំណាកស្រុកឥណ្ឌូនេស៊ី។ ការធ្វើដូច្នេះ ត្រូវបានអ្នកឃ្លាំមើលឥណ្ឌូនេស៊ីអះអាងថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុតជាពិសេសមកលើពលករឥណ្ឌូនេស៊ី។ ទោះយ៉ាងណាក៏ដោយ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានកោះហៅ ឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីតដើម្បីពិភាក្សាអំពីបញ្ហានេះ។
គួរឲ្យដឹងថា អារ៉ាប៊ីសាអ៊ូឌីត គឺជាគោលដៅធំបំផុតសម្រាប់ស្ត្រីបម្រើតាមផ្ទះឥណ្ឌូនេស៊ី ហើយកាលពីដើមខែនេះប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយដើម្បីរួមគ្នាត្រួតពិនិត្យ, តាមដាននិងវាយតម្លៃពលករទៀតផង៕