• 2018-11-01 11:19:06
  • ព័ត៌មាន

អង្គការលំដាប់ពិភពលោក នឹងយករូបសំណាកសម្ដេចតា ទៅតាំងនៅកន្លែងដ៏មហិមា

  • 2018-11-01 11:19:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​រូប​សំណាក​ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ​​នឹង​ត្រូវ​ដឹក​ប្រទេស​រូម៉ានី​ ដើម្បី​​ដាក់​តាំង​នៅ​ទីលាន​ហ្វ្រង់កូហ្វូនី​នៅ​ទីក្រុង​ប៊ុយការ៉េស​ ដែល​ឧទ្ទិស​ដល់​ស្ថាបនិក​អង្គការ​ហ្វ្រង់កូហ្វូនី ​ក៏​ដូច​ជា​និមិត្ត​រូប​នៃ​ចំណង​មិត្ត​ភាព​រវាង​កម្ពុជា-រូម៉ានី។ បើ​តាម​ការ​អះអាង​របស់​ក្រសួង​វប្បធម៌​។

អង្គការ​ហ្វ្រង់កូហ្វូនី គឺ​ជា​ក្រុម​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង​បាន​ក្លាយ​ជា​អង្គការ​ដ៏​ធំ​មួយ ថ្នាក់​ពិភពលោក និង​មាន​លក្ខន្តិកៈ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ ក្នុង​នោះ​ព្រះ​បាទ​សម្ដេច ​ព្រះ​នរោត្តម សីហនុ ជា​ស្ថាបនិក​មួយ​អង្គ​ដែរ​ ត្រូវ​បាន​បង្កើត​ឡើង​នៅឆ្នាំ១៩៧០។ ​ការ​ប្រមូល​ផ្តុំ​បង្កើត​ជា​សហគមន៍​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង​មួយ​នេះ​បាន អង្គការ​​បាន​ចំណាយ​ពេល​វេលា​អស់​ជា​ច្រើន​​សតវត្សរ៍​ ពោល​គឺ​គេ​ត្រូវ​រង់ចាំ​ដល់​ការ​បិទ​បញ្ចប់​របប​អាណានិគម​និយម​។ បច្ចុប្បន្ន អង្គការ​នេះ​មាន​ប្រទេស​ជា​សមាជិក​ចំនួន ៨០ ជា​ប្រទេស​ដែល​ប្រើ​ភាសា​បារាំង ស្មើ​នឹង​ប្រជាជន​សរុប ៨៩០លាននាក់។​​

ដើម្បី​រំលឹក​ដល់​អង្គការ​មួយ​នេះ ​កាល​ពី​ឆ្នាំ​២០១៦ ប្រទេស​រូម៉ានី​ បាន​ស្នើ​មក​កម្ពុជា​សិក្សា​លទ្ធភាព​សិត​រូប​សំណាក​ព្រះករុណា ដែល​កម្ពុជា​បាន​យល់​ព្រម​ និង​​បញ្ចប់​ជា​ផ្លួវ​ការ។ ​រូបសំណាក​ព្រះអង្គ ត្រូវ​បាន​សិត​រូបសំណាក​ប្រើ​ស្ពាន់​សម្រិត​សុទ្ធសាធ ​ធ្វើ​ដោយ​កូនខ្មែរ ដែល​មាន​ទម្ងន់​ ២០គីឡូក្រាម មាន​បណ្ដោយ​និង​កម្ពស់​ កន្លះ​ម៉ែត្រ ដោយ​ចំណាយ​ការ​រចនា​សរុប​ប្រមាណ​ជាង ២ពាន់ដុល្លារ។

​​​​​​យ៉ាងណា​មិញ​ក្រសួង​វប្បធម៌​ មិនបាន​បញ្ជាក់​ពី កាល​បរិច្ឆេទ​ពី​ពេលវេលា​ដឹកទៅ​ប្រទេស​រូម៉ានី​នៅឡើយ ដែល​ការ​ដឹក​នេះ ក្រោម​ការ​រៀប​ចំ​របស់​ក្រសួង​ការបរទេស​។

​​​​​គួរ​ជម្រាប​ថា ​​ទីលាន​ហ្វ្រង់​កូហ្វូនីនៅ​ទីក្រុង​ប៊ុយការ៉េស​​ ក្រៅ​ពី​រូប​សំណាក ព្រះបាទ​បរមរតនកោដ្ឋ ក៏​នឹង​មាន​ការ​ដាក់​តាំង​រូប​សំណាក​ស្ថាបនិក​អង្គការ​ហ្វ្រង់កូហ្វូនីចំនួន​ ០២​ផ្សេង​ទៀត រួមមាន​ឯកឧត្តម​ ឡេអូប៉ូល សេដារ សេងហ័រ អតីត​ប្រធានាធិបតី​សេណេហ្កាល់  និង​ឯកឧត្តម ហាប៊ីប ប៊ួគីបា អតីតប្រធានាធិបតីទុយនេស៊ី។ បច្ចុប្បន្​នមានរូបសំណាក​ឯកឧត្តម​ ឡេអូប៉ូល សេដារ សេងហ័រ ប៉ុណ្ណោះ។

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទពេញនិយម