/Traffic-2/5be0203fec638_1541414940_medium.jpg)
- 2018-11-05 10:52:56
- ព័ត៌មាន
អ្នកភ្នំពេញភាគច្រើន មិនស្គាល់ឈ្មោះផ្លូវមុខវាំងធ្លាប់ដើរបាចចំណីព្រាប
- 2018-11-05 10:52:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកភ្នំពេញភាគច្រើន មិនស្គាល់ឈ្មោះផ្លូវមុខវាំងធ្លាប់ដើរបាចចំណីព្រាប
ចន្លោះមិនឃើញ
ស្របពេលពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ដែលប្រារព្ធព្រឹត្តិការណ៍នៅរាជធានីភ្នំពេញ នឹងរំកិលជិតមកដល់ខាងមុខ ខណៈពេលនេះមន្ទីរសាធារណការរាជធានីភ្នំពេញ បានស្ទុះស្ទារៀបចំសណ្ដាប់ធ្នាប់នៅកន្លែងសំខាន់ៗ ជាពិសេសនោះនៅរសៀលថ្ងៃទី ៥ វិច្ឆិកានេះ ក្រុមការងារបានលាបពណ៌ផ្លូវដ៏សំខាន់នៅមុខបរមព្រះរាជវាំង។ ដោយឡែកប្រិយមិត្តដឹងទេ ផ្លូវមួយខ្សែនេះ ជាផ្លូវដែលប្រជាជនភ្នំពេញ តែងតែទៅបាច ឬឲ្យចំណីសត្វព្រាប នៅមុខព្រះរាជវាំង មានឈ្មោះអ្វី?
ផ្លូវមួយខ្សែនេះ មានឈ្មោះថា ផ្លូវទ្វារជ័យ ជាផ្លូវសម្រាប់ ព្រះករុណា ព្រះមហាក្សត្រតែងយាងចេញចូលព្រះរាជវាំង ឆ្ពោះទៅមាត់ទន្លេ សម្រាប់ព្រះរាជដំណើររបស់ព្រះអង្គ យាងចូលរួមព្រះរាជពិធីអបអរសាទរ បុណ្យអុំទូកនាថ្ងៃទី ២១ ២២ និង ២៣ វិច្ឆិកា ២០១៨ នេះ។
រូបភាព៖ មន្ទីរសាធារណការរាជធានីភ្នំពេញ