• 2018-11-12 06:59:39
  • ព័ត៌មាន

លើសពីសួនបន្លែធម្មតា! គម្រោងសង្គម «ចំការ​សាលា​រៀន​យើង» ជួយសិស្ស​ និងសាលាច្រើនមែនទែន

  • 2018-11-12 06:59:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ចំការ​សាលា​រៀន​យើង» គឺ​ជា​គម្រោង​សង្គម​ថ្មី​មួយ​ប្រចាំ​ឆ្នាំ​២០១៨ របស់​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា (JCI) សាខា​មេគង្គ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ ថ្ងៃទី​១៧ វិច្ឆិកា ២០១៨ ខាង​មុខ​នេះ នា​អនុវិទ្យាល័យ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ។ គោល​បំណង​ចម្បង​នៃ​ ការ​បង្កើត​គម្រោង​សង្គម​នេះ​ឡើង គឺ​ដើម្បី​ចូល​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​ជា​ឧបសគ្គ​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍន៍​របស់​សាលា​រៀន​នៅ​តាម​សហគមន៍ ពិសេស​គឺ​សំដៅ​ដល់​ការ​អភិវឌ្ឍន៍​ដែល​មាន​រយៈពេល​វែង។

គម្រោង​សង្គម​នេះ​សំដៅ​លើ​ការ​រៀបចំ​សួន​បន្លែ​នៅ​ក្នុង​សាលា​ដែល​អាច​ឱ្យ​សិស្សានុសិស្ស ធ្វើ​សកម្មភាព​ផ្សេងៗ ដូចជា​ការ​ធ្វើ​ពលកម្ម​ ពង្រឹង​ស្មារតី​ជា​ក្រុម  លម្អ​បរិវេណ​សាលា ព្រម​ទាំង​អាច​បង្កើត​ចំណូល​មួយ​ផ្នែក​សម្រាប់​តម្រូវ​ការ​នៅ​ក្នុង​សាលា​រៀន​ផង​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹងពី​តំណាង សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា (JCI) សាខា​មេគង្គ​ដែល​ជា​អ្នក​ផ្តួច​ផ្តើម​ឲ្យ​មាន​គម្រោង​នេះ​។

«មិន​ត្រឹម​តែ​ប៉ុណ្ណោះ យើង​ចង់​ឱ្យ​គម្រោង​សង្គម​នេះ អាច​ឈាន​ទៅ​ពង្រឹង​សិទ្ធ​អំណាច ដល់​លោក​គ្រូ អ្នក​គ្រូ និង​សិស្សានុសិស្ស​នៅ​តាម​សាលា​រៀន ឱ្យ​មាន​លទ្ធភាព​​ទាញ​យក​ផលប្រយោជន៍​បាន​មក​ពី​ការ​ដាំ​ដុះ​ក្នុង​សួន​បន្លែ​នេះ ដើម្បី​យក​ទៅ​បម្រើ​ផល​ប្រយោជន៍​សាលា​រៀន​របស់​ខ្លួន​ឯង​ផ្ទាល់ ដោយ​មិន​ចាំ​បាច់​រង​ចំា​ជំនួយ​រយៈ​ពេល​ខ្លី​ដើម្បី​ការ​អភិវឌ្ឍន៍​ទៅ​មុខ​នោះ​ឡើយ»។ លោក​បញ្ជាក់​បន្ថែម។

«យើង​​​ជឿជាក់​ថា​គម្រោង​សង្គម​នេះ​នឹង​ក្លាយ​ទៅ​ជា​គំរូ​ដ៏​ល្អ​មួយ សម្រាប់​សាលា​នៅ​តាម​សហគមន៍ ភូមិ ឃុំ និង ស្រុក ខេត្ត​នានា នៅ​ទូទាំង​ប្រទេស។ ជាមួយ​គ្នា​នេះ​ដែរ យើង​​សង្ឃឹមថា​នឹង​មាន​អ្នក​ចូល​រួម​​បន្ថែម​ទៀត​ដើម្បី​អាច​ឲ្យ​យើង​សម្រេច​ជោគជ័យ​បាន​កាន់​តែ​ធំ ​។ សូម​ទាក់ទង​មក​ក្រុម​ការងារ​របស់​យើង​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម»។

ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​គម្រោង និង ការ​ឧបត្ថម្ភ​នានា​សូម​ទាក់ទង៖

  • លោក ផៃ ពេជ្រ ប្រធាន​គម្រោង
  • លេខទូរស័ព្ទ ០១២ ៣៨១ ១៩៩៕

តោះ! មើលរូបភាពសប្បុរសជនផ្តល់ជំនួយកន្លងមក​ ៖

ដោយ៖​ ដេត លីដា

មតិយោបល់