- 2018-11-18 03:35:54
- ព័ត៌មាន
យុទ្ធនាការ "ភ្នំពេញស្អាត" ធ្វើយ៉ាងណាឲ្យពលរដ្ឋផ្លាស់ប្ដូរឥរិយាបថ ចេះចោលសំរាមបានត្រឹមត្រូវ
- 2018-11-18 03:35:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុទ្ធនាការ "ភ្នំពេញស្អាត" ធ្វើយ៉ាងណាឲ្យពលរដ្ឋផ្លាស់ប្ដូរឥរិយាបថ ចេះចោលសំរាមបានត្រឹមត្រូវ
ចន្លោះមិនឃើញ
កម្មវិធី SAAT monologue ដែលជាកម្មវិធីថ្មីមួយនៅក្នុងចំណោមកម្មវិធីទាំង ៩ របស់យុទ្ធនាការភ្នំពេញស្អាត បានរៀបចំឡើងកាលពីថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យអន្តរជាតិ ប៊ែលធី។ នេះជាកម្មវិធីវោហាសព្ទសាធារណៈ ដែលមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយសមកពីស្ថាប័នផ្សេងៗគ្នា ក៏ដូចជាមានការចូលរួមពី តារាចម្រៀង original song Sam Rocker-សេម រ៉ក់ខ័រ និងយុវជនស្ម័គ្រចិត្តជាច្រើនរូប ដើម្បីចែករំលែកបទពិសោធន៍ល្អៗស្ដីពីការគ្រប់គ្រងសំរាមអោយបានត្រឹមត្រូវ។
គោលបំណងដ៏សំខាន់នៅក្នុងយុទ្ធនាការនេះ គឺសំរាមមិនមែនជារបស់នរណាម្នាក់ ពោលគឺវាកើតចេញពីយើងទាំងអស់គ្នា ដែលទាមទារឲ្យមានការចូលរួមចំណែកទទួលខុសត្រូវរួមគ្នា ក្នុងទិសដៅរួមគ្នា គឺ «ស្អាត» បានន័យថា គ្មានសំរាមពាសវាសពាសកាល។ យុទ្ធនាការភ្នំពេញស្អាត នឹងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋផ្លាស់ប្ដូរឥរិយាបថ របស់ប្រជាពលរដ្ឋ ឲ្យចេះគ្រប់គ្រងកាកសំណល់ ក្នុងប្រទេសកម្ពុជា ជាពិសេសគឺ រាជធានីភ្នំពេញ ក្រោមពាក្យស្លោក៖ «សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ»។ សូមចូលតាមរយៈចុច Like page ភ្នំពេញស្អាត Phnom Penh Saat ។
គូួរបន្ថែមថា យុទ្ធនាការភ្នំពេញស្អាត បានធ្វើនៅរៀងរាល់ឆ្នាំ ក្នុងអំឡុងខែវិច្ឆិកា ដែលយុទ្ធនាការនេះ បានប្រសិទ្ធនាមថា «ខែស្អាត»។ ហើយនេះគឺជាឆ្នាំទី២ហើយ នៃយុទ្ធនាការភ្នំពេញស្អាត ដែលនឹងប្រព្រឹត្តិឡើងពេញមួយខែវិច្ឆិកាតែម្ដង ត្រូវបានអនុវត្តដោយស្ម័គ្រចិត្ត ដោយមានការចូលរួមពី «យុវជនសុឆន្ទៈស្អាត» ចំនួន២០០នាក់។
អ្នកទាំង២០០នាក់នោះ គឺជាអ្នកនាំសាររបស់យុទ្ធនាការ និងបំពេញការបារស្ម័គ្រចិត្ត ដោយយោងទៅតាមផែនការសកម្មភាព ៩ធំៗរួមមាន៖ ការអប់រំផ្សព្វផ្សាយនៅតាមគ្រឹះស្ថានអប់រំទាំង និងឯកជនចំនួន ៣៤កន្លែង, វេទិកាវោហារសព្ទជាសាធារណៈ, ការបំផុសយុទ្ធនាការតាមរយៈ Social media Challenge «ផ្ទះខ្ញុំស្អាត ភ្នំពេញស្អាត», ការបង្កើតកម្មវិធីប្រកួតប្រជែងវីដេអូអប់រំខ្លី, ការផ្សព្វផ្សាយតាមរយៈការបិទស្ទីគ័រ «ស្អាត» និងជំរុញការទទួលយកទស្សមាទាន »ស្អាត» ឲ្យបានទូលំទូលាយ, បន្តការផ្សព្វផ្សាយបទចម្រៀងភ្នំពេញស្អាត និងឃ្លីបវីដេអូតុក្កតាខ្លីអប់រំពីការថែរក្សាអនាម័យទីក្រុង តាមរយៈការផ្សព្វផ្សាយតាមទូរទស្សន៍ និងបណ្ដាញសារព័ត៌មាន។ល។