- 2018-11-20 09:11:52
- ព័ត៌មាន
ស្លាប់ម្នាក់ របួសជាង ៤០នាក់ក្រោយរថភ្លើងរត់ធ្លាក់ផ្លូវជិតទីក្រុងបាសេឡូណា
- 2018-11-20 09:11:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្លាប់ម្នាក់ របួសជាង ៤០នាក់ក្រោយរថភ្លើងរត់ធ្លាក់ផ្លូវជិតទីក្រុងបាសេឡូណា
ចន្លោះមិនឃើញ
យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង៤៤នាក់ផ្សេងទៀតរងរបួស ក្រោយរថភ្លើងដឹកដំណើរជាង ១៥០នាក់ រត់ធ្លាក់ផ្លូវជិតទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញ។
យោងតាមអ្នកនាំពាក្យក្រុមហ៊ុនរថភ្លើង Renfe ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៦:១៥ នាទីព្រឹក (ម៉ោងក្នុងតំបន់) នាថ្ងៃទី ២០ខែវិច្ឆិកានេះ ដោយសារមានការបាក់ដីរវាងទីក្រុង Terrassa និង Manresa ចម្ងាយជាង ៣០គីឡូម៉ែត្រភាគខាងជើងទីក្រុងបាសេឡូណា។ ក្រោយពេលកើតហេតុ អ្នកបើកបរដែលបានរងរបួស ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាមួយអ្នកដំណើរ ៤នាក់ផ្សេងទៀត។
ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកសង្គ្រោះកំពុងព្យាយាមជួយអ្នកដំណើរផ្សេងទៀតដែលកំពុងជាប់ក្នុងទូររថភ្លើង ខណៈរថយន្ដសង្គ្រោះបន្ទាន់ចំនួន ១១ត្រូវបញ្ជូនទៅកន្លែងកើតហេតុផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម ៖