• 2018-11-21 02:42:15
  • ព័ត៌មាន

អាមេរិកគំរាមបង្អាក់ការនាំប្រេងចូលស៊ីរី ដើម្បីដាក់ទណ្ឌកម្មអ៊ីរ៉ង់ និង​រុស្ស៊ី

  • 2018-11-21 02:42:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន បាន​ដាក់​ចេញ​ទណ្ឌកម្ម​ទៅ​លើ​បណ្ដាញ​នៃ​ការ​នាំ​ចូល​ប្រេង​ទៅ​កាន់​ប្រទេស​ស៊ីរី​ដោយ​ក្រុម​ហ៊ុន​របស់​រុស្ស៊ី និង​អ៊ីរ៉ង់។

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​រតនាគារ​អាមេរិក​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ឯកជន​ចំនួន ៦​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​នាំ​ចូល​ប្រេង​ទៅ​ស៊ីរី​រួម​ទាំង​ស្ថាប័ន​៣​ផ្សេង​ទៀត​ផង​ដែរ។ ប្រភពដដែល​បន្ដ​ថា ស្ថាប័ន​ទាំង​នេះ​កំពុង​ចូលដៃ​ជើង​គ្នា​ដើម្បី​គាំ​ទ្រ​របប​របស់​មេដឹកនាំ​ស៊ីរី​លោក Bashar Assad។ លើស​ពី​នេះ​ទៀត ឆ្មាំ​សមុទ្រ​អាមេរិក ក៏​បាន​ចេញ​សេចក្ដី​ព្រមាន​ថា​ខ្លួន​នឹង​បង្អាក់​ការ​ប៉ុនប៉ង​នាំ​ចូល​ប្រេង​ទាំង​ឡាយ​ណា​ទៅ​កាន់​កំពង់ផែ​រដ្ឋ​របស់​ស៊ីរី។

គួរ​បញ្ជាក់​ថា អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាង​ពេញ​ទំហឹង​ទៅ​លើ​រដ្ឋាភិបាល​ក្រុង Tehran កាល​ពី​ដើម​ខែ​នេះ ដែល​ផ្ដោត​ទៅ​លើស​ធនាគារ​ក្នុង​ប្រទេស, ការ​ដឹក​ជញ្ជូន និង​វិស័យ​ប្រេង​ជា​ដើម៕

ចុចអាន ៖

ប្រភព៖ RT ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់