/5bf6169a48c53_1542854280_medium.jpg)
- 2018-11-22 02:42:51
- ព័ត៌មាន
១៥សន្លឹក ឃើញអាណិតអ្នកសម្អាត ប្រឹងប្រមូលទាំងកណ្ដាលអធ្រាត្ររហូតដល់ភ្លឺ
- 2018-11-22 02:42:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៥សន្លឹក ឃើញអាណិតអ្នកសម្អាត ប្រឹងប្រមូលទាំងកណ្ដាលអធ្រាត្ររហូតដល់ភ្លឺ
ចន្លោះមិនឃើញ
ក្រុមអ្នកសម្អាតរបស់អាជ្ញាធរ និងក្រុមហ៊ុនឯកជន បានសម្រុកសម្អាតយ៉ាងសស្រោកសស្រាំនៅតាមទីធ្លាសាធារណៈដែលរៀបចំ នៃថ្ងៃទី១ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។
បើតាមរដ្ឋបាលរាជធានីឲ្យដឹងថា សកម្មភាពប្រមូលសំរាមទាំងកណ្ដាលអធ្រាត្ររហូតដល់ទល់ភ្លឺ។ សរសេរក្នុងសំណេរដ៏ខ្លីនោះបញ្ជាក់ថា៖ «បើទោះបីជាត្រូវបោសសម្អាតចាប់ពីម៉ោង ១២:០០យប់ រហូតដល់ម៉ោង ៧:០០ព្រឹក ក្តី ពួកគាត់នៅតែខិតខំប្រឹងប្រែង ដើម្បីធានាឱ្យបានបរិស្ថាន សោភណភាព និងសម្រស់ទីក្រុងស្រស់ស្អាត ដើម្បីទទួលស្វាគមន៍បងប្អូននៅថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ នេះ។ បរិស្ថានស្អាត ផ្តើមចេញពីយើងគ្រប់ៗគ្នា»។
គួរជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ធុងសំរាមសរុបចំនួន ១៦៧១ធុង ពង្រាយក្នុងតំបន់កម្សាន្ត សាធារណៈ និងដាក់កម្លាំងបោសសំអាតសរុបចំនួន ៨៣៥នាក់៕