/5bf765c7ba5f2_1542940080_medium.jpg)
- 2018-11-23 02:58:57
- ព័ត៌មាន
ថ្ងៃទី២នៃពិធីបុណ្យអុំទូក សំរាមកើនឡើងជិត ២ដង នៃថ្ងៃទី១
- 2018-11-23 02:58:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃទី២នៃពិធីបុណ្យអុំទូក សំរាមកើនឡើងជិត ២ដង នៃថ្ងៃទី១
ចន្លោះមិនឃើញ
ថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានសំរាមកើនឡើងជិត ២ដងនៃថ្ងៃទី១។ នេះបើតាមការអះអាងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
បើទោះបីរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ធុងសំរាមជិត ១៧០០ ធុង ពង្រាយក្នុងតំបន់កម្សាន្ត សាធារណៈ នានា និងដាក់កម្លាំងបោសសំអាតសរុបចំនួន ៨៣៥នាក់ ក្ដី ការបោះចោលសំរាមរបស់ប្រជាពលរដ្ឋនៅតែគ្មានសណ្ដាប់ធ្នាប់ត្រឹមត្រូវ។
យ៉ាងណាក្ដីក្រុមអ្នកបោសសម្អាតនៅតែធ្វើការចាប់ពីម៉ោង ១២:០០យប់ រហូតដល់ម៉ោង ៧:០០ព្រឹក ដើម្បីធានាឱ្យបានបរិស្ថាន សោភណភាព និងសម្រស់ទីក្រុងស្រស់ស្អាត ទទួលស្វាគមន៍បងប្អូននៅថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ នេះ។