
- 2018-11-23 06:20:30
- ព័ត៌មាន
មកដឹងទាំងអស់គ្នា ថាថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូកមានអ្វីកើតឡើងខ្លះ
- 2018-11-23 06:20:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងទាំងអស់គ្នា ថាថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូកមានអ្វីកើតឡើងខ្លះ
ចន្លោះមិនឃើញ
អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាអ្នកចូលរួមក្នុងពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញនាថ្ងៃទីពីរនៃព្រះរាជពិធីនេះមានចំនួនប្រហែលជាមួយលាននាក់ និងមានការឃាត់ខ្លួនមនុស្សជាង១០នាក់ធ្វើការអប់រំផងដែរ។
បើតាមព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយនៅថ្ងៃនេះឲ្យដឹងអ្នកចូលរួមកំសាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកកាលពីម្សិលមិញ នៅរាជធានីភ្នំពេញមានចំនួនចន្លោះពី៩០ម៉ឺនទៅមួយលាននាក់គិតត្រឹមម៉ោង៥ល្ងាច។
បើតាមប្រភពដដែលបន្តថាកាលពីម្សិលមិញមនុស្ស១៣នាក់បានពាក់អាវមានសរសេរអក្សរ Army និងPolice ត្រូវបានឃាត់ខ្លួន និងអប់រំរួចដកហូតអាវទាំងនោះ។ ក្រៅពីនោះក៏មានដែរទូកមួយគ្រឿងបានលិច តែបានជួយសង្គ្រោះទាន់ពេល ហើយកីឡាករទាំង២៤នាក់បានជួយសង្គ្រោះដោយសុវត្ថិភាព។
ប្រភពដដែលឲ្យដឹងទៀតថាកាលពីម្សិលមិញក៏មានក្មេងវង្វេងឪពុកម្តាយចំនួន១៤នាក់ ត្រូវបានជួយអន្តរាគមន៍ និងប្រគល់ជូនអាណាព្យាបាលវិញផងដែរ។ ក្រៅពីនេះ ក៏មានដែរករណីលួចម៉ូតូមួយករណី បាត់ម៉ូតូមួយគ្រឿង។
គួរបញ្ជាក់ថាសម្រាប់ពិធីបុណ្យអុំទូកឆ្នាំនេះសមត្ថកិច្ចចម្រុះទាំងចំហ និងសម្ងាត់មានចំនួនជាងមួយម៉ឺនបីពាន់នាក់ និងមានទូកចូលរួមប្រកួត២៩៥គ្រឿង និងកីឡាករជិតពីរម៉ឺននាក់៕