/5bf7a25c5462c_1542955560_medium.jpg)
- 2018-11-23 06:51:18
- ព័ត៌មាន
ត្បិតមិនបានជួបជុំគ្រួសារនាឱកាសនេះ ត្រឹមបាយ១ប្រអប់ក៏រីករាយពេញបេះដូង
- 2018-11-23 06:51:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្បិតមិនបានជួបជុំគ្រួសារនាឱកាសនេះ ត្រឹមបាយ១ប្រអប់ក៏រីករាយពេញបេះដូង
ចន្លោះមិនឃើញ
នាវេលាថ្ងៃត្រង់ នៅថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៨ កងកម្លាំងសមត្ថកិច្ចរហូតដល់ជាង ១ម៉ឺននាក់ និងក្រុមគ្រូពេទ្យជាច្រើនរយនាក់ បានពិសាបាយជុំក្រុមការងារយ៉ាងរីករាយ ខណៈកំពុងបំពេញកាតព្វកិច្ច ដើម្បីការពារសណ្ដាប់ធ្នាប់ និងសុវត្ថិភាពប្រជាពលរដ្ឋនៅតាមតំបន់ផ្សេងៗ នៅថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនេះផងដែរ។
ក្នុងរយៈពេល៣ថ្ងៃ ដែលនឹងត្រូវបញ្ចប់នៅវេលាយប់ថ្ងៃទី២៣ វិច្ឆិកានេះ គេសង្កេតឃើញ ការប្រារព្ធពិធីបុណ្យជាតិដ៏ធំនៅរាជធានីភ្នំពេញ បានដំណើរការយ៉ាងរលូន ក្នុងនោះមានបងប្អូនប្រជាពលរដ្ឋមកពីបណ្ដាខេត្តគ្រប់ទិសទី ធ្វើដំណើរចូលរួមអបអរសាទរពិធីបុណ្យអុំទូកដោយមោទកភាព។ តទៅនេះគឺជារូបភាពអ្នកប្រមាញ់រូបថតរបស់ Sabay ផ្ដិតយកនៅតាមទីតាំងប្រចាំការរបស់សមត្ថកិច្ចមួយចំនួន កំពុងពិសាបាយ ផ្សារភ្ជាប់អត្ថន័យគួរឲ្យគោរព៖