
- 2018-11-23 07:16:42
- ព័ត៌មាន
នៅភ្នំពេញកំពុងប្រណាំងទូក ឯវត្តមួយនៅខេត្តតាកែវកំពុងប្រណាំងខ្ទះ
- 2018-11-23 07:16:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅភ្នំពេញកំពុងប្រណាំងទូក ឯវត្តមួយនៅខេត្តតាកែវកំពុងប្រណាំងខ្ទះ
ចន្លោះមិនឃើញ
ហាក់ខុសពីវត្ត ឬខេត្តផ្សេតបន្តិចវត្តមួយនៅខាងកើតក្រុងដូនកែវ ខេត្តតាកែវ នៅថ្ងៃនេះបានរៀបចំកម្មវិធីប្រលងប្រណាំងជិះខ្ទះយករង្វាន់ក្នុងឱកាសពិធីបុណ្យអុំទូកប្រណៃណីជាតិ។
ព្រះតេជគុណ អ៊ី ថា ព្រះចៅអធិការវត្តឧត្ដមរង្សីព្រៃទប់មានទីតាំងក្នុងឃុំស្រងែស្រុកទ្រាំងខេត្តតាកែវមានសង្ឃដីការថា ព្រះអង្គរៀបចំកម្មវិធីនេះរយៈពេល២ឆ្នាំមកហើយថាកម្មវិធីនេះមានគោលបំណងចូលរួមអបអរកម្មពិធីបុណ្យអុំទូកឲ្យមានសភាពកាន់តែអធិកអធមនៅតាមទីវត្តអារាមជនបទ។
ព្រះចៅអធិការវត្តដដែលបន្តថាពីមុនមកព្រះអង្គក៏ចង់ឲ្យមានការប្រណាំងអុំទូកដែរតែដោយសាវត្តនៅឆ្ងាយពីបឹងហើយមានតែស្រះទឹកបែបនេះក៏បានរៀបចំការប្រណាំងជិះខ្ទះនេះដើម្បីឲ្យប្លែកពីគេបន្តិចនិងដើម្បីទាក់ទាញចំណាប់អារម្មណ៍ពុទ្ធបរិស័ទជិតឆ្ងាយផងដែរ។
ព្រះចៅអធិការវត្តដដែលបន្តថា ដើម្បីញាំងអោយកម្មវិធីនេះកាន់តែសប្បាយនិងមានការចូលរួមកាន់តែច្រើនព្រះអង្គបានបង្កើតឲ្យមានការផ្ដល់រង្វាន់តាមចំណាត់ថ្នាក់គឺ លេខ១បានរង្វាន់៤០ម៉ឺនរៀល លេខ២បាន២៥ម៉ឺនរៀលលេខ៣ និងលេខ៤បាន២០ម៉ឺនរៀល។
លោក អួង ថន ជាសមាជិកគណៈកម្មការរៀបចំកម្មវិធីប្រាប់ថាលក្ខខ័ណ្ឌងាយៗនៃការប្រណាំងចែកចេញជាវគ្គៗ។ លោកថាកីឡាករត្រូវជិះលើឆ្នាំងខ្ទះអុំដោយដៃសំដៅទៅគោលដៅចម្ងាយប្រហែល៥០ម៉ែត្រ។ លោកពន្យល់ថាឧបមាថាកីឡាទាំងអស់មាន៥ក្រុមហើយក្រុមនីមួយៗមានកីឡាករ៤នាក់នោះគឺថាក្នុង១ជុំត្រូវជម្រុះចេញកីឡាករម្នាក់ពោលគឺត្រូវធ្វើបែបនេះរហូតដល់វគ្គចុងក្រោយនៅសល់៤នាក់ទើបប្រកួតយកពីលេខ១ដល់លេខ៤។
លោក ហូ សារ៉ាត់ កីឡាករម្នាក់ប្រាប់ថាលោកបានចុះឈ្មោះប្រណាំងជិះខ្ទះនេះកាលពីឆ្នាំមុនទទួលបានចំណាត់ថ្នាក់លេខ៤ ហើយឆ្នាំនេះលោកបានមកចុះឈ្មោះប្រណាំងម្ដងទៀតមុនពេលលោកត្រលប់ទៅធ្វើការប្រទេសថៃវិញ។ កីឡាករដដែលបញ្ជាក់ថាកម្មវិធីនេះពិតជាសប្បាយហើយលោកចង់ឲ្យមានអ្នកចូលរួមកាន់តែច្រើនថែមទៀត៕