• 2018-11-24 07:40:00
  • ព័ត៌មាន

អ្នកដើរលេងទៅផ្ទះអស់ហើយ នៅឡើយតែក្រុម​អនាម័យ ៩សន្លឹក​ ពេលប្រមូលសម្រាមតាមសួន

  • 2018-11-24 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹកមិញ​នេះ​ ក្រុម​អ្នក​បោស​សម្អាត​បាន​រៀបចំ​សកម្មភាព​ប្រមូល​សំរាម​តាម​សួន នៅ​ក្រោយ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះខែ  អកអំបុក បាន​បញ្ចប់​ទៅ។

តាម​គណនី​ហ្វេសប៊ុក សាធារណការ​រាជធានី​ភ្នំពេញ​បាន​បង្ហោះ​រូបភាព នៃ​ក្រុម​អ្នក​បោស​សម្អាត​សំរាម ចាប់​ផ្ដើម​តាំង​ពី​យប់​មក នៅ​តាម​សួន​ច្បារ នៃ​តំបន់​សប្បាយ ដែល​ជា​កន្លែង​កៀក​នឹង​ទីតាំង​​កម្មវិធី​បុណ្យអុំទូក​និង​មាន​អ្នក​ចូលរួម​យ៉ាង​កុះករ។

សូម​រំលឹក​ថា មុន​ពិធី​បុណ្យ​អុំទូក​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ធុង​សំរាម​សរុប​ចំនួន ១៦៧១ធុង ដាក់​ពង្រាយ​ក្នុង​តំបន់​សប្បាយ​ និង​បាន​ត្រៀម​កម្លាំង​បោស​សំអាត​សរុប​ចំនួន ៨៣៥នាក់។ នេះបើតាមទំព័រហ្វេសប៊ុក រដ្ឋបាល​រាជធានី​ភ្នំពេញ​។

សូម​ទស្សនា​កម្រង​រូបភាព នៃ​សកម្មភាព​ក្រុម​អ្នក​បោស​សម្អាត​ក្រោយ​បុណ្យ​អុំទូក នៅ​ថ្ងៃ​នេះ​ដូច​ត​ទៅៈ

រូបថតៈ សាធារណការ​រាជធានី​ភ្នំពេញ​

អត្ថបទ៖ ពៅ រក្សា

មតិយោបល់