• 2018-11-26 07:11:04
  • ព័ត៌មាន

១០សន្លឹក ទូក ង លំដាប់ពិភពលោក តាំងបង្ហាញព្រឹកមិញ ផ្អើលអ្នកទៅមើលភ្លូកទឹកភ្លូកដី

  • 2018-11-26 07:11:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូក​ ង «កម្ពោជិកបុត្តាខេមរាតរី» បាន​ចាប់​ផ្ដើម​តាំង​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​ទស្សនា ចាប់​ពី​ថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​បណ្ដោយ​ផ្លូវ​ព្រះសុធារស ខាង​កើត​ទល់​មុខ វាល​ព្រះ​មេរុហ៍។

«កម្ពោជិកបុត្តាខេមរាតរី» មាន​បណ្ដោយ​ប្រវែង ៨៧,៣០​ម៉ែត្រ បាន​កត់​ត្រា​ចូល​ក្នុង Guinness World Record នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក កន្លង​ទៅ​ថ្មីៗ​នេះ ទូង​ ង ដ៏​អស្ចារ្យ​នេះ បាន​បង្ហាញ​ខ្លួន​លើ​ផ្ទៃ​ទឹក ដើម្បី​ជា​ការ​បើក​ពិធី​បុណ្យ​ជាតិ​ដ៏​សំខាន់​របស់​កម្ពុជា​ទៀត​ផង។

ថ្ងៃទី១២​ខែ វិច្ឆិកា ​ឆ្នាំ២០១៨​​នេះ ទូក ង​ វែង​បំផុត​របស់​កម្ពុជា​បាន​បំបែក​កំណត់​ត្រា​​ជាទូក​ ដែលវែងជាងគេបំផុតនៅលើលោក មានប្រវែងសរុបរហូតដល់ ៨៧,៣០​ម៉ែត្រ ដែល​ប្រវែងនេះ វែងជាងកំណត់ត្រារបស់ប្រទេសចិន Guinness world record ធ្លាប់បានកត់ត្រាចូលមានប្រវែង​ ៧៧,៨០ម៉ែត្រ។

នៅក្នុងពិធីបំបែកកំណត់ត្រាទូកង​វែងជាងគេ លើលោកនេះ​បានប្រារព្ធឡើង​ នៅកំពង់ដ អ្នក លឿង​ ខេត្តព្រៃវែង។ ​ការវាស់វែង និងវាយតម្លៃត្រូវបានធ្វើដោយលោក​ Pantel P. Jasmatbhai តំណាងមកពី​​ Guinness world record។​ ពិធីប្រកាសនេះ​ បានរៀបចំយ៉ាងអធឹកអធមបំផុត​ ដោយមានក្បួន​ដង្ហែ​យ៉ាងគគ្រឹកគគ្រេងលើផ្ទៃជលសា ក្រោមក្រសែភ្នែករបស់គណៈអធិបតី​ ជាច្រើនរូប​ដែល​សុទ្ធ​ជាថ្នាក់ដឹកនាំសំខាន់ៗ​ នៃព្រះរាជាណាចក្រកម្ពុជា៕

សូមទស្សនារូបភាពស្អាតៗបន្ថែមទៀតដូចខាងក្រោមនេះ៖

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់