• 2018-11-30 04:00:00
  • ព័ត៌មាន

កូនខ្មែរបើបានទៅកន្លែងនេះ ដូចដឹងថា ២៥ឆ្នាំកន្លង ក្រុមការងារ១ ធ្វើអ្វីខ្លះដើម្បីថែទាំអង្គរ

  • 2018-11-30 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ជាតិ​អប្សរា បាន​បើក​ពិព័រណ៍​រូបភាព​ដាក់​តាំង​បង្ហាញ​ពី​សកម្មភាព និង​សមិទ្ធផល​សំខាន់​ៗ​ រយៈពេល ២៥ឆ្នាំ ដែល​គណៈកម្មាធិការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ អាយ ស៊ី ស៊ី អង្គរ (ICC Angkor)។ ពិធីនេះរៀបចំនៅ​សួន​ច្បារ​ ជិត​ព្រះអង្គ​ចេក​ ព្រះ​អង្គ​ចម ខេត្តសៀមរាប។

ការ​ដាក់​តាំង​បង្ហាញ​នេះ មាន​រយៈ​ពេល​ ១៥​ថ្ងៃ ចាប់​ពី​ថ្ងៃ​២៨ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ២០១៨។

រូបថត AKP

លោក ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឱ្យ​ដឹង​ថា ពិព័រណ៍​រូបភាព​បង្ហាញ​សមិទ្ធផល​សំខាន់​ៗ​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង អបអរសាទរ នៃ​ការ​បង្កើត​គណៈកម្មាធិការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំ​ពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ (ICC Angkor) ក្នុងរយៈពេល២៥ឆ្នាំ ដែល​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​១៩៩៣​ ដល់​ឆ្នាំ​២០១៨​នេះ។

រូបថត AKP

ដូច្នេះ​ភ្ញៀវ​ទេសចរ​នឹង​បាន​ឃើញ​ថា ក្រុម​ការងារ​គណៈកម្មាធិការ ICC Angkor ដែល​បាន​ខិតខំ​ប្រឹងប្រែង​ និង​យក​ចិត្ត​ទុកដាក់​ក្នុង​ការងារ​អភិរក្ស​ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ។

សូម​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​ធ្វើ​ពិធី​អបអរសាទរ​ខួប​២៥​ឆ្នាំ នៃ​ការ​បង្កើត​​គណៈកម្មាធិការ​អន្តរជាតិ ដើម្បី​សម្រប​សម្រួល​កិច្ច​គាំ​ពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ហៅ​កាត់​ថា ICC Angkor នៅថ្ងៃទី៤-៥ ខែ​ធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។

រូបថត AKP

កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​ព្រះ​រាជា​ធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរម​នាថ​នរោត្ដម សីហមុនី និង​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អគ្គ នាយិកា​អង្គការ​ យូណេស្កូ រួម​ជា​មួយ​អ្នក​ជំនាញ​អន្តរជាតិ​ជា​ច្រើន​ផង​ដែរ។

ពិធី​អបអរសាទរ​ខួប​ ២៥ឆ្នាំ នេះ ក៏​នឹង​បង្ហាញ​ពី​មោទកភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្បូរ​បែប​ទៅ​ដោយ​វប្បធម៌ និង​មាន​ប្រវត្តិសាស្ត្រ​យូរ​លង់​មក​ហើយ និង​ដើម្បី​បណ្ដុះ​ស្មារតី​យុវជន និង​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​ចេះ​ស្រឡាញ់ ចូលរួម​ថែរក្សា​បេតិកភណ្ឌ វប្បធម៌ ទំនៀម​ទម្លាប់​ប្រពៃណី​ផូរផង់​របស់​ខ្មែរ​ឱ្យ​បាន​គង់វង្ស៕

ប្រភព៖ AKP ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់