• 2018-12-01 08:46:40
  • សេដ្ឋកិច្ច

កម្ពុជាជាប់ក្នុងចំណោម ១០ប្រទេសផលិតស្រូវច្រើនបំផុតលើពិភពលោក

  • 2018-12-01 08:46:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្ករ​ស្ថិត​ក្នុង​ចំណោម​ដំណាំ​ស្បៀង​ធំ​បំផុត​ទាំង​៣​ប្រភេទ រួម​មាន ពោត​ និង ស្រូវ​សាលី។ ក្នុង​ឆ្នាំ ២០០៩ មនុស្ស​ប្រើប្រាស់​អង្ករ​៧៨% នៃ​​ទំហំ​កសិកម្ម​ដែល​ផលិត​បាន។ មនុស្ស​ច្រើន​ជាង ៣,៥ ប៊ីលាន​នាក់​នៃ​ប្រជាជន​ក្នុង​ពិភពលោក​ គិត​ថា​ អង្ករ​គឺ​​​អាហារ​ចាំបាច់​សម្រាប់​ពួកគេ។ នេះ​បើ​តាម​របាយការណ៍​របស់ Worldatlas។

វាលស្រែនៅ​អាងត្រពាំងថ្ម ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មានជ័យ (រូបភាព​ ៖ ក្រសួងធនធានទឹក)

បណ្តា​ប្រទេស​នៅ​អាស៊ី​ផលិត​ស្រូវ​បាន​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក ខណៈ​ដែល​ប្រទេស​នៅ​អាហ្វ្រិក អាមេរិក​ឡាទីន និង មជ្ឈិមបូព៌ា​ត្រូវ​បាន​គេ​ដឹង​ថា​​បរិមាណ​នៃ​ការ​ប្រើប្រាស់​អង្ករ​មាន​ការ​កើន​ឡើង។

ប្រភព​ខាង​លើ​បន្ត​ថា យោងតាម​វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ​ស្បៀង និង កសិកម្ម ( Food and Agricultural Policy Research Institute ហៅ​កាត់​ថា FAPRI) បាន​ឲ្យ​ដឹង​ថា​បរិមាណ​តម្រូវ​ការ​អង្ករ​នឹង​បន្ត​កើន​ឡើង​រហូត​ដល់ ៤៩៦ លាន​តោន ​​នៅ​ក្នុង​ឆ្នាំ​២០២០ ដោយ​កើន​ពី ៤៣៩ លាន​តោន ​ក្នុង​ឆ្នាំ​​២០១០។

វាល​ស្រែ Tam Coc កាត់​តាម​ប្រជុំ​កូន​ភ្នំ​នៅ​តំបន់​ទេសចរណ៍​ Trang An ប្រទេស​វៀតណាម

ប្រទេស​អាស៊ី​ដែល​ជា​អ្នក​ផលិត​អង្ករ​បាន​ច្រើន​ជាង​គេ​ក៏​ជា​អ្នក​ដែល​មាន​តម្រូវ​ការ​ច្រើន​ជាង​គេ​ផង​ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា​ប្រទេស​ចំនួន​​១០ ដែល​ផលិត​ស្រូវ​អង្ករ​បាន​ច្រើន​ជាង​គេ​បំផុត​ក្នុង​លោក ហើយ​ប្រទេស​ទាំង​នេះ​ក៏​បាន​ប្រើប្រាស់​អង្ករ​ជា​ស្បៀង​ចាំបាច់​ប្រចាំ​ថ្ងៃ​ច្រើន​ជាង​គេ​រហូត​ដល់​៩០% នៃ​តម្រូវ​ការ​​អង្ករ​សរុប​របស់​ពិភពលោក ហើយ​វា​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ឡើយ ដែល​ចំណាយ​លើ​អាហារ​សរុប​របស់​ប្រទេស​ទាំង​នេះ ជិត​ពាក់​កណ្តាល​​​ទៅ​លើ​អង្ករ ព្រោះ​មិន​ថា​តែ​ប្រជាជន​ក្រីក្រ សូម្បី​តែ​តែ​ប្រជាជន​ដែល​មាន​ចំណូល​មធ្យម​នៃ​ប្រទេស​ទាំង​នេះ​ក៏​​ទទួល​ទាន​បាយ​ជា​អាហារ​ចាំបាច់​របស់​ពួកគេផងដែរ។

  • ១ ឥណ្ឌា៖ ៤៣,២ លាន​ហិចតា (ផ្ទៃ​ដី​ដាំ​ស្រូវ​សរុប)
  • ២ ចិន៖ ៣០,៣៥ លាន​ហិចតា
  • ៣ ឥណ្ឌូនេស៊ី៖ ១២,១៦ លាន​ហិចតា
  • ៤ បង់ក្លាដេស៖១២ លាន​ហិចតា
  • ៥ ថៃ៖ ៩,៦៥ លាន​ហិចតា
  • ៦ វៀតណាម៖ ៧,៦៦ លាន​ហិចតា
  • ៧ ភូមា៖ ៦,៨ លាន​ហិចតា
  • ៨ ហ្វីលីពីន៖ ៤,៥ លាន​ហិចតា
  • ៩ កម្ពុជា៖ ២,៩ លាន​ហិចតា
  • ១០ ប៉ាគីស្ថាន៖ ២,៨៥ លាន​ហិចតា

ប្រភព៖ Worldatlas ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់