- 2018-12-08 06:57:07
- ព័ត៌មាន
ក្មេងប្រុសពិការ តស៊ូវារជាង ៣គីឡូម៉ែត្រទៅរៀនរាល់ថ្ងៃ ធ្វើឲ្យគ្រប់គ្នារំជួលចិត្ត (មានវីដេអូ)
- 2018-12-08 06:57:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងប្រុសពិការ តស៊ូវារជាង ៣គីឡូម៉ែត្រទៅរៀនរាល់ថ្ងៃ ធ្វើឲ្យគ្រប់គ្នារំជួលចិត្ត (មានវីដេអូ)
ចន្លោះមិនឃើញ
ក្មេងប្រុសពិការមកពីប្រទេសឥណ្ឌូនេស៊ីម្នាក់ បានធ្វើឲ្យគ្រប់គ្នាកោតសរសើរយ៉ាងខ្លាំងដោយសារភាពតស៊ូរបស់គេសុខចិត្តវារជាង ៣គីឡូម៉ែត្រដើម្បីទៅរៀនជារៀងរាល់ថ្ងៃ។
ក្មេងប្រុស Mukhlis Abdul Kholik អាយុ ៨ឆ្នាំរស់នៅតំបន់ដាច់ស្រយាលនៃទីក្រុង Sukabumik នៃភាគខាងលិចកោះចាវ៉ាប្រទេសឥណ្ឌូនេស៊ី។ ក្មេងប្រុសនេះ មានពិការភាពតាំងពីកំណើតដែលតម្រូវឲ្យរូបគេប្រើដៃជំនួយដើម្បីអាចធ្វើដំណើរបានដោយខ្លួន ឯង។ ដោយសារតែគ្មានឡានដឹកសិស្សសាលា ក្មេងប្រុស Kholik ត្រូវវារដោយដៃ និងជើងទាំង៤ ធ្វើដំណើរជាង ៣គីឡូម៉ែត្រទៅសាលារៀនជារៀងរាល់ថ្ងៃ។ លើសពីនេះទៀត គេត្រូវវារកាត់ផ្លូវពិបាកៗតាមផ្លូវភ្នំ, ដីភក់ និងថ្មជម្រាលជាដើម។
យ៉ាងណាមិញ ក្មេងប្រុសពិការនេះ បានទទួលការកើតសរសើរយ៉ាងខ្លាំងពីលោកគ្រូ អ្នកគ្រូ ព្រមទាំងនាយកសាលាចំពោះការតាំងចិត្ត និងការស្រលាញ់ការសិក្សារបស់ខ្លួន រហូតធ្វើឲ្យវីដេអូដែលបង្ហោះទៅក្នុងបណ្ដាញសង្គម មានការចាប់អារម្មណ៍ខ្លាំង និងធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើនរំជួលចិត្តថែមទៀតផង៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖