• 2018-12-09 04:21:05
  • ព័ត៌មាន

ចង់ទៅលេងតំបន់កម្សាន្តប្លែកៗនៅថៃមិនអស់លុយ កុំរំលងភូមិសូកូឡានេះឲ្យសោះ

  • 2018-12-09 04:21:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់​កម្សាន្ត​ប្លែក​គេ​មួយ​នៅ​ប្រទេស​ថៃ​ ដែល​ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​មិន​ទាន់​ស្គាល់​នោះ​គឺ​ ភូមិសូកូឡា ( Chocolate Ville)។ តំបន់​នេះ​ជាកន្លែង​កម្សាន្ត​ដែល​អ្នក​អាច​ចូល​ទៅ​ថត​រូប​លេង​បាន​យ៉ាង​សេរី​ដោយ​មិន​ចាំ​បាច់​ត្រូវ​ទិញ​សំបុត្រ​ចូល​នោះ​ទេ ​ដោយ​សារ​តែ​វា​គឺ​ជា​ភោជនីយដ្ឋាន​សម្រាប់​តែ​អាហារ​ពេល​យប់​ទើប​នៅ​ទី​នោះ​ចាប់​បើក​ម៉ោង ៤ល្ងាច រហូត​ដល់ ១២យប់។

អ្នក​ប្រាកដ​ជា​ចម្លែក​ចិត្ត​ហើយ​ថា ​ទី​នេះ​មាន​ឈ្មោះ​ថា Chocolate Ville ប៉ុន្តែ​បែរ​ជា​មិន​មាន​ហាង​ឬ​តូប​លក់​សូកូឡា​សោះ។ តាម​ពិត​ទៅ​ វា​គឺ​គ្រាន់​តែ​ជា​ឈ្មោះ​របស់​ភោជនីយដ្ឋាន​តែ​ប៉ុណ្ណោះ​ដោយ​ពួក​គេ​មាន​លក់​តែ​ម្ហូប​សម្រាប់​អាហារ​ពេល​យប់​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ពិសេស​នោះ​អ្នក​អាច​អង្គុយ​កន្លែង​ណា​ក៏​បាន​នៅ​ក្នុង​បរិវេណ​នេះ​ អ្នក​រត់​តុ​នឹង​យក​បញ្ជី​មុខ​ម្ហូប​ជូន​អ្នក​ដល់​កន្លែង​ហើយ​មិន​មែន​មាន​តែ​ម្ហូប​ថៃ​មួយ​នោះ​ទេ​គឺ​ពួក​គេ​មាន​បម្រើ​ម្ហូប​គ្រប់​ប្រភេទ​មិន​ថា​អឺរ៉ុប​ឬ​ថៃ​ក៏​ដោយ។ ​​

នៅ​ទី​ធ្លា​ធំ​ល្វឹងល្វើយ មាន​​សួន​ធំ​ មាន​អគារ​ដែល​សង់​ឡើង​តាម​ម៉ូដ​អឺរ៉ុប​ជាមួយ​នឹង​ទេសភាព​ដ៏​អស្ចារ្យ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ខ្លួន​ឯង​កំពុង​តែ​នៅ​ប្រទេស​អឺរ៉ុប។ មិន​តែ​ប៉ុណ្ណោះ នៅ​ទីនោះ​ក៏​មាន​កន្លែង​សម្រាប់​ឲ្យ​អ្នក​ឡើង​ទៅ​មើល​ទេសភាព​ពី​លើ​អគារ​ខ្ពស់​បាន​ផង​ដែរ។ គួរ​ជម្រាប​ថា ​ភូមិ​សូកូឡានេះ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ Kaset nawamin សង្កាត់ Bueng Kum ទីក្រុង​បាងកក។

ប្រភព៖ anakjajan ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

មតិយោបល់