- 2018-12-11 05:08:17
- ព័ត៌មាន
មកស្គាល់ឈ្មោះបញ្ញវន្តទាំង១៥រូប សុទ្ធតែជើងខ្លាំង នឹងបង្ហាញបទពិសោធន៍ យកអាហារូបករណ៍ទៅក្រៅប្រទេស
- 2018-12-11 05:08:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ឈ្មោះបញ្ញវន្តទាំង១៥រូប សុទ្ធតែជើងខ្លាំង នឹងបង្ហាញបទពិសោធន៍ យកអាហារូបករណ៍ទៅក្រៅប្រទេស
ចន្លោះមិនឃើញ
អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសនៅតែជាក្ដីស្រមៃ នៃសិស្សនិស្សិតគ្រប់រូប។ ដើម្បីជំរុញការរៀបចំខ្លួនក្នុងការចាប់យកអាហារូបករណ៍ប្រកបដោយប្រសិទ្ធភាព អតីតនិស្សិតអាហារូបករណ៍១៥រូបដែលទទួលបានភាពជោគជ័យនៅបរទេស នឹងត្រលប់មកចូលខ្លួនបកស្រាយ និងចែករំលែកបទពិសោធន៍ក្នុងការចាប់យកអាហារូបករណ៍ទៅកាន់សិស្សនិស្សិតកម្ពុជា នៅថ្ងៃទី១៥ ធ្នូ ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា - កូរ៉េ (CKCC) ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។
ចង់ដឹងទេថា អាហារូបករណ៍ល្បីៗរបស់បញ្ញវន្តទាំង ១៥រូប ជាប្រភេទអាហារូបករណ៍អ្វីខ្លះ និងមកពីប្រទេសណ?
នៅក្នុងសន្និសីទអាហារូបករណ៍លើកទី ៧នេះ អតីតសិស្សអាហារូបករណ៍ រួមជាមួយវត្តមានស្ថានទូត និងស្ថាប័នផ្ដល់អាហារូបករណ៍ធំៗ នឹងធ្វើបទបង្ហាញអំពីដំណើរ នៃការស្នើសុំអាហារូបករណ៍ មុខវិជ្ជាប្រលង របៀបបំពេញបែបបទ លក្ខខណ្ឌ និងតម្រូវការអាហារូបករណ៍ល្បីៗ តិចនិកក្នុងការសរសេរសំណេរអំពីខ្លួនឯង(Personal Statement) គម្រោងសិក្សា(Study Plan) និងព័ត៌មានលម្អិតដើម្បីត្រៀមសម្ភាសន៍។
ក្នុងនោះផងដែរ នឹងមានការបកស្រាយលម្អិតអំពីអាហារូបករណ៍ល្បីៗដែលផ្ដល់មកនិស្សិតកម្ពុជាជារៀងរាល់ឆ្នាំ អាហារូបករណ៍ដែលផ្ដល់អោយសិស្សនិស្សិតអន្តរជាតិនៅទូទាំងសកលលោក និងអាហារូបករណ៍ដែលផ្ដល់ដោយផ្ទាល់ពីសាកលវិទ្យាល័យនៅបរទេស។
សំបុត្រចូលរួមមានតម្លៃត្រឹម ៦ដុល្លារ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៤ ធ្នូ ២០១៨ និង ៧ដុល្លារ ក្នុងថ្ងៃទី១៥ ធ្នូ ២០១៨។ កម្មវិធីនេះរៀបចំដោយ ក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយថ្នាំពណ៌ជាតិ និង សហការឧបត្ថម្ភដោយ IDP។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ផេក Scholarship Conference Anussa ឬ ទូរសព្ទលេខ 012 230 140។
Facebook Event: សន្និសីទអាហារូបករណ៍លើកទី៧
សូមទស្សនាវីដេអូ: សន្និសីទអាហារូបករណ៍លើកទី៧