• 2018-12-12 03:46:07
  • ព័ត៌មាន

អេហ្ស៊ីបហាមលក់អាវកាក់ពណ៌លឿង ព្រោះខ្លាចពលរដ្ឋធ្វើរឿង១ដូចនៅបារាំង

  • 2018-12-12 03:46:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​អេហ្ស៊ីប បាន​ចេញ​ច្បាប់​ថ្មី​រឹត​បន្ដឹង​ការ​លក់​អាវ​កាក់​ពណ៌​លឿង​ដោយ​សារ​ព្រួយ​បារម្ភ​ថា​ប្រជាជន​នឹង​ធ្វើ​បាតុកម្ម​ដូច​នៅ​បារាំង ខណៈ​ពេល​ដែល​ខួប​នៃ​ការ​បះបោរ​ក្នុង​ប្រទេស​កាល​ពី​ឆ្នាំ ២០១១​ខិត​ជិត​មក​ដល់។

យោង​តាម​មន្ត្រី​អេហ្ស៊ីប​ឲ្យ​ដឹង​ថា អ្នក​លក់​បន្ដ​ទាំង​អស់ ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​លក់​អាវកាក់​ពណ៌លឿង​ទៅ​ឲ្យ​ភ្ញៀវ​បើ​គ្មាន​ការ​អនុញ្ញាត​ពី​ប៉ូលិស​នោះ​ទេ ខណៈ​ដែល​អ្នក​ល្មើស​នឹង​ត្រូវ​ទទួល​ពិន័យ​ធ្ងន់ធ្ងរ។ ជាមួយ​គ្នា​នេះ ហាង​ចំនួន ៦​ក្នុង​ទីក្រុង Cairo ឲ្យ​ដឹង​ថា​ពួកគេ​មិន​លក់​អាវកាក់ពណ៌​លឿង​ទៀត​នោះទេ ដោយ​សារ​តែ​ការ​បញ្ជា​របស់​ប៉ូលិស។ ប្រភពដដែល​បន្ដ​ថា "ពួកគេ (ប៉ូលិស) មិន​ចង់​ឲ្យ​នរណា​ម្នាក់ ធ្វើ​រឿង​ដូច​គ្នា​ដែល​កំពុង​កើត​ឡើង​ក្នុង​ប្រទេស​បារាំង​នោះ​ទេ។” ហេតុ​ដូច្នេះ​ហើយ អាវ​កាក់​ពណ៌​លឿង​ដែល​ពាក់​ដោយ​ក្រុម​បាតុករ​បារាំង បាន​និង​កំពុង​ក្លាយ​ជា​និមិត្តសញ្ញា​នៃ​បាតុកម្ម​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អេហ្ស៊ីប​ភ័យ​ខ្លាច​ប្រជាជន​របស់​ខ្លួន​យក​គំរូ​តាម៕

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី ២៥​ខែ​មករា​ឆ្នាំ ២០១១ ប្រជាជន​អេហ្ស៊ីប​ទូទាំង​ប្រទេស បាន​នាំ​គ្នា​ក្រោក​ឈរ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Hosni Mubarak ដែល​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច ៨៤៦​នាក់​ស្លាប់ និង​ជាង ៦​ពាន់​នាក់​រង​របួស ហើយ​រដ្ឋាភិបាល​បាន​ហៅ​ការ​បះបោរ​នេះ​ថា​ជា​ការ​បង្ក​ចលាចល​ដល់​សន្ដិសុខ និង​សេដ្ឋកិច្ច​ជាតិ។

ចុចអាន ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់