• 2018-12-14 03:22:18
  • ព័ត៌មាន

យន្ដហោះរ៉ុកកែត ទទួលជោគជ័យលើការសាកល្បងហោះទៅដល់អវកាស (មានវីដេអូ)

  • 2018-12-14 03:22:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្ដហោះ​រ៉ុកកែត​របស់​ក្រុមហ៊ុន Virgin Galactic បាន​ធ្វើ​ដំណើរ​ទៅ​ដល់​អវកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី១៤ ខែ​ធ្នូ​នេះ និង​ត្រលប់​មក​ផែន​ដី​វិញ​ដោយ​សុវត្ថិភាព។

ក្រោយ​ការ​សាកល្បង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ យន្ដហោះ VSS Unity បាន​ក្លាយ​ជា​យន្ដហោះ​ដឹក​អ្នក​ដំណើរ​ដំបូង​បង្អស់​ដែល​ហោះ​ផុត​បរិយាកាស​ផែន​ដី​ចូល​ទៅ​ក្នុង​លំហ​អាកាស។ ធ្វើ​ដំណើរ​ក្នុងល្បឿន​លឿន​ជាង​សំឡេង ២,៥​ដង VSS Unity បាន​ហោះ​ដល់​រយៈ​កម្ពស់ ៨២,៧ គីឡូម៉ែត្រ​ពី​លើ​ផែនដី ដែល​រដ្ឋាភិបាល​អាមេរិក​ទទួល​ស្គាល់​ថា​កម្ពស់ ៨០គីឡូម៉ែត្រ​ពី​ផែនដី​គឺ​ជា​ចុង​បង្អស់​នៃ​បរិយាកាស។ ជោគជ័យ​ដ៏​ត្រចះត្រចង់​នេះ មាន​ន័យ​ថា​ក្រុមហ៊ុន Virgin Galactic អាច​នឹង​បញ្ជូន​អ្នក​ដំណើរ​ដែល​មាន​បំណង​ទៅ​ទស្សនា​លំហ​អាកាស​ក្នុង​ពេល​ឆាប់​ៗ​នេះ ដែល​ក្រុមហ៊ុន​ខិត​ខំ​ប្រឹង​ប្រែង​ចាប់​តាំង​ពី​ការ​បើក​ក្រុមហ៊ុន​នៅ​ឆ្នាំ ២០០៤​មក។

សម្រាប់​តម្លៃ​ក្នុង​ការ​ធ្វើ​ដំណើរ​រយៈ​ពេល ៩០​នាទី អ្នក​ដំណើរ​ត្រូវ​ចំណាយ ២៥០ ០០០​ដុល្លារ​ក្នុង​ម្នាក់។ យ៉ាង​ណា​មិញ ការ​ហោះ​ហើរ​ដោយ​ផ្ទុក​អ្នក​ដំណើរ​លើក​ដំបូង​បង្អស់ អាច​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ​នេះ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Space ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់