
- 2018-12-14 08:35:32
- ព័ត៌មាន
កុំភ្លេចចូលមើល! ផ្កាថ្ម និងជីវចម្រុះគ្រប់ប្រភេទស្អាតៗបំផុត តាំងបង្ហាញនៅបុណ្យសមុទ្រ
- 2018-12-14 08:35:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំភ្លេចចូលមើល! ផ្កាថ្ម និងជីវចម្រុះគ្រប់ប្រភេទស្អាតៗបំផុត តាំងបង្ហាញនៅបុណ្យសមុទ្រ
ចន្លោះមិនឃើញ
លោក សោម ករណី ជាប្រធានក្រុមស្រាវជ្រាវ និងដាំផ្កាថ្មបាតសមុទ្រកម្ពុជា រួមទាំងសមាជិកទាំងអស់ បាននាំយកសមិទ្ធផល ដែលធ្លាប់បានស្រាវជ្រាវកន្លងមកយកមកតាំងបង្ហាញ នៅក្នុងពិធីបុណ្យសមុទ្រលើកទី៧នៅខេត្តកោះកុង។ លោកសោមករណីបានឲ្យដឹងថា ការពិព័រណ៍ផ្កាថ្ម និងជីវៈចម្រុះ នេះចាប់ផ្ដើមចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែធ្នូឆ្នាំ២០១៨ ពោលរហូតដល់ចប់ពិធីបុណ្យសមុទ្រនេះ។
ភ្ញៀវទេសចរក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ដែលបានមកកម្សាន្តក្នុងពិធីបុណ្យសមុទ្រនេះ កុំភ្លេចចូលទស្សនា នៅក្នុងតង់បង្ហាញរបស់ក្រុមស្រាវជ្រាវ និងដាំផ្កាថ្មបាតសមុទ្រកម្ពុជា ដើម្បីទស្សនាផ្កាថ្ម ដែលមានជីវិតត្រូវបានបង្កាត់ពូជយកមកដាំក្នុងកញ្ចក់ និងត្រីក្រោមបាតសមុទ្រស្អាតៗជាច្រើនប្រភេទ។ ជាពិសេសនោះ នឹងបានឃើញឧបករណ៍សម្រាប់អ្នកមុជទឹកបាតសមុទ្រប្រើប្រាស់ មានតម្លៃរាប់ម៉ឺនដុល្លារ។ ក្រៅពីនេះ នឹងបានទស្សនាកម្រងរូបភាពជាច្រើនសន្លឹក ដែលផ្ដិតនៅក្រោមបាតសមុទ្រដោយក្រុមរបស់លោកសោម ករណីផ្ទាល់។
ប្រធានប្រធានក្រុមស្រាវជ្រាវ និងដាំផ្កាថ្មបាតសមុទ្រកម្ពុជា បានឲ្យដឹងទៀតថា ក្រៅពីបានទស្សនានៅកម្រងរូបភាពជាច្រើននោះ ភ្ញៀវទេសចរនឹងទទួលបានចំណេះដឹងជាច្រើន អំពីជីវៈចម្រុះនៅក្រោមបាតសមុទ្រ ដែលរូបលោក និងសមាជិកក្រុមនឹងធ្វើការអធិប្បាយជូនដល់ភ្ញៀវដែលបានទៅកាន់តង់របស់លោក។ អ្វីដែលកាន់តែពិសេសនោះ សៀវភៅដែលលោកបានខិតខំស្រាវជ្រាវ អំពីជីវិតបាតសមុទ្រ ក៏បានយកមកលចែកជូនដល់អ្នកដែលបានទៅដល់ទៀតផង៕