
- 2018-12-15 10:34:22
- ព័ត៌មាន
ធានាថាសប្បាយខ្លាំង! តំបន់ទេសចរណ៍មួយ នៅជិតបង្កើយខេត្តកោះកុង ទេសភាពស្អាតបំផុត
- 2018-12-15 10:34:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធានាថាសប្បាយខ្លាំង! តំបន់ទេសចរណ៍មួយ នៅជិតបង្កើយខេត្តកោះកុង ទេសភាពស្អាតបំផុត
ចន្លោះមិនឃើញ
ខេត្តកោះកុងជាទឹកដីដ៏ស្រស់បំព្រងនៅទិសនិរតី នៃប្រទេសកម្ពុជា ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តទទួលបានអារម្មណ៍ស្រស់ស្រាយ តាំងពីនៅតាមផ្លូវរហូតមកដល់ទឹកដីបៃតងខ្ចី។ មកដល់ខេត្តកោះកុងភ្ញៀវទេសចរមិនដែលរំលង សហគមន៍ទេសចរពាមក្រសោបឡើយ នៅមិនឆ្ងាយប៉ុន្មានពីក្រុងខេមរភូមិន្ទ ពោលមានចម្ងាយជាង២គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្ត។
ស្ថិតនៅក្នុងភូមិបឹងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង សហគមន៍តំបន់ការពារធនធានធម្មជាតិពាមក្រសោប គឺជាកន្លែងមួយដ៏ស្រស់ស្អាតបំផុត គ្របដណ្ដប់ដោយព្រៃកោងការរាប់ពាន់ហិកតា ដ៏ខៀវខ្ចី ពេលទៅដល់ទីនោះប្រាកដជាទទួលបាននូវអារម្មណ៍ដ៏ស្រស់ស្រាយ។
បើតាមអ្នកស្រី ប៉ោង ដែលជាអ្នកលក់សំបុត្រនៅទីនោះ ប្រាប់ថា ភ្ញៀវដែលមកទស្សនានៅទីនេះត្រូវទិញសំបុត្រ សម្រាប់ភ្ញៀវជាតិ៣ពាន់រៀល ចំពោះភ្ញៀវអន្តរជាតិ៥ពាន់រៀល។ ក្រៅពីដើរទស្សនានៅតំបន់មួយចំនួន នៅទីនេះក៏មានទូកជួលជិះ ទស្សនាទេសភាពព្រៃ សម្រាប់ឆ្នេរ សត្វ និង ភូមិនេសាទ ផងដែរ។ តម្លៃទូកមានថ្លៃចាប់ពី២ម៉ឺនរៀល រហូត ដល់៧ម៉ឺនរៀល អាស្រ័យទៅតាមទីកន្លែងជិតឬឆ្ងាយ៕
សូមទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត ដូចខាងក្រោមនេះ៖