
- 2018-12-16 12:55:01
- ព័ត៌មាន
ទាំងនេះជាទិដ្ឋភាពពេលរាត្រី បុណ្យសមុទ្រនៅកោះកុងថ្ងៃចុងក្រោយ សប្បាយកប់
- 2018-12-16 12:55:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងនេះជាទិដ្ឋភាពពេលរាត្រី បុណ្យសមុទ្រនៅកោះកុងថ្ងៃចុងក្រោយ សប្បាយកប់
ចន្លោះមិនឃើញ
ពិធីបុណ្យសមុទ្រនៅខេត្តកោះកុង បានឈានមកដល់ថ្ងៃចុងក្រោយហើយ ចំថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ដែលជាថ្ងៃឈប់សម្រាករបស់បងប្អូនប្រជាពលរដ្ឋ ជាហេតុញ៉ាំងឲ្យមានការចូលរួមកាន់តែច្រើនកុះករ។ តង់រាប់រយកន្លែង មានលក់ផលិតផលដ៏សម្បូរបែប អាហារឆ្ងាញ់ៗរាប់មិនអស់ ព្រមទាំងភ្លើងចម្រុះពណ៌ បានរៀបចំព្រោងព្រាត ធ្វើឲ្យពិធីបុណ្យក្រោមការផ្ដួចផ្ដើមរបស់ក្រសួងទេសចរណ៍មួយនេះ ពោរពេញទៅដោយភាពសប្បាយរីករាយយ៉ាងក្រៃលែង។
បងប្អូនប្រជាពលរដ្ឋ មានប្រុស មានស្រី ក្មេងចាស់ ហាក់ទទួលបាននូវអារម្មណ៍ដ៏ស្រស់ស្រាយ ក្រោយពីបំពេញការងារយ៉ាងហត់នឿយ បាននាំក្រុមគ្រួសារមកដើរលេងកម្សាន្ត ខ្លះកាន់ដៃគ្នាជាក្រុមៗ ខ្លះទៀតពរកូន ពរចៅ ប្រកបទៅដោយស្នាមញញឹម ចង់បង្ហាញថា ពួកគាត់ពិតជារីករាយនឹងដើរលេងកម្សាន្តបំភ្លេចអស់នូវរាល់ទុក្ខកង្វល់ដែលលាក់កប់ក្នុងចិត្តកន្លងមក។
ដូច្នេះចង់ដឹងថា តើទិដ្ឋភាពពេលរាត្រី ថ្ងៃចុងក្រោយនៃបុណ្យសមុទ្រនេះ សប្បាយរីករាយប៉ុណ្ណា សូមមកទស្សនាកម្រងរូបភាពដូចខាងក្រោមនេះ៖