• 2018-12-17 08:25:36
  • ព័ត៌មាន

រកឃើញរូបចម្លាក់អាថ៌កំបាំងជាច្រើន កប់ក្រោមផ្នូរអេហ្ស៊ីបអាយុកាលជាង ៤ពាន់ឆ្នាំ

  • 2018-12-17 08:25:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្នូរ​អេហ្ស៊ីប​បុរាណ​មួយ​ដែល​បង្កប់​ទៅ​ដោយ​រូប​ចម្លាក់​មិន​គួរ​ឲ្យ​ជឿ​ជា​ច្រើន ត្រូវ​បាន​គេ​បើក​ក្រោយ​កប់​ក្រោម​ដី​អស់​រយៈ​ពេល​ជាង ៤៤ ០០ឆ្នាំ។

ការ​រក​ឃើញ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ជិត​បណ្ដុំ​ប្រាសាទ​ពីរ៉ាមីត Saqquara ជិត​ទីក្រុង Cairo ដែល​ជា​កន្លែង​បញ្ចុះ​សព​មហា​អាចារ្យ​កាល​ពី​សម័យ​បុរាណ។ នៅ​ក្នុង​ផ្នូរ​នេះ គេ​រក​ឃើញ​ចម្លាក់​អក្សរ​ពណ៌​ជា​ច្រើន រួម​ទាំង​រូប​ចម្លាក់​ផារ៉ាអុង និង​រូប​ចម្លាក់​របស់​អាចារ្យ​ក្នុង​រាជវាំង​ឈ្មោះ Wahtye ជាមួយ​ម្ដាយ និង​ប្រពន្ធ​របស់​ខ្លួន។ រដ្ឋមន្ត្រីបុរាណវត្ថុលោក Khaled al-Anani បានប្រកាស​ពី​ការ​បើក​ផ្នូរ​នេះ ដែល​មាន​រូប​ចម្លាក់​ថ្ម​សរុប ៤៥​ចម្លាក់។

ជាមួយ​គ្នា​នេះ ក្រុម​អ្នក​បុរាណ​វិទូ នឹង​ចាប់​ផ្ដើម​ជីកកាយ​ផ្នូរ​បន្ថែម​ទៀត​នា​ថ្ងៃ​ស្អែក ដោយ​រំពឹង​ថា​នឹង​រក​ឃើញ​វត្ថុ​អាថ៌​កំបាំង​ជា​ច្រើន​ទៀត រួម​ទាំង​ការ​បើក​មជ្ឈូស​របស់​អាចារ្យ Wahtye ផងដែរ។ គួរ​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អេហ្ស៊ីបបានជំរុញយ៉ាងខ្លាំងដល់ការរកឃើញបុរាណវត្ថុថ្មីៗទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងអ្នកការទូតដើម្បី​ទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកាន់ប្រទេសនេះ៕

ចុចអាន ៖

ប្រភព៖ thesun ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់