• 2018-12-18 07:59:57
  • ព័ត៌មាន

ប្រតិទិនឆ្នាំថ្មីមានរូបថតពូទីន កំពុងលក់ដាច់ខ្លាំងបំផុតនៅជប៉ុនព្រោះហេតុផល១

  • 2018-12-18 07:59:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​ចុង​បញ្ចប់​នៃ​ខែ​ធ្នូ កាន់​តែ​ខិត​ជិត​មក​ដល់ ប្រតិទិន​ឆ្នាំ​ថ្មី​កំពុង​ត្រូវ​បាន​លក់​ពាសពេញ​ហាង​សម្ភារៈ​ការិយាល័យ​ក្នុង​ប្រទេស​ជប៉ុន។

ប៉ុន្តែ​ឆ្នាំ​នេះ​មាន​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​គឺ ប្រតិទិន​ដែល​លក់​ដាច់​ច្រើន​ជាង​គេ មិន​មែន​ជា​រូប​របស់​តារា​ណា​មួយ ឬ​តួ​ហួលីវ៉ូដ​នោះ​ទេ តែ​បែរ​ជា​រូប​របស់​ប្រធានាធិបតី​រុស្ស៊ី​ទៅ​វិញ។ យោង​តាម​ទិន្នន័យ​លក់​ពី​ហាង​ជា​ច្រើន​ឲ្យ​ដឹង​ថា ប្រតិទិន​ដែល​មាន​រូប​លោក​ពូទីន កំពុង​លក់​ដាច់​ខ្លាំង​ជាង​គេ​នៅ​តាម​ហាង​ទំនិញ​អនឡាញ​នា​នា​រួម​ទាំង Amazon ជប៉ុន​ផង​ដែរ។ ប្រភព​ដដែល​បន្ដ​ថា ភាគ​ច្រើន​នៃ​តម្រូវ​ការ​ទិញ​ទាំង​នោះ គឺ​ជា​ស្ត្រី​វ័យ​ក្មេង​ជប៉ុន​ដោយសារ​ពួកគេ​គិតថា លោក​ពូទីន​មាន​ភាព​ជា​បុរស​ពិត​ជាង​អ្នក​នយោបាយ​ជប៉ុន​ផ្សេង​ទៀត​ហើយ​ក៏​ជា​បុរស​ដែល​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ពិភពលោក។

ជាមួយគ្នាដែរ ភាពល្បីល្បាញ​របស់​ពូទីន បាន​ទម្លាក់​តារា​ដ៏​សម្ដែង​ដ៏​ល្បី Kei Tanaka ឲ្យ​ឈរ​នៅ​លេខ​២​ក្នុង​ចំណោម​ប្រតិទិន​លក់​ដាច់​ខ្លាំង​បំផុត ខណៈ​លេខ​៣​បាន​ទៅលើYuzura Hanyu ដែល​ជា​ម្ចាស់​ជើង​ជិះស្គី​អូឡាំពិក៕

ចុចអាន ៖

ប្រភព៖ Scmp ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី