
- 2018-12-31 10:41:25
- ព័ត៌មាន
សប្បាយម៉ាកប់សារី! មកទិដ្ឋភាពថ្ងៃឆ្លងឆ្នាំនៅសៀមរាប រៀបចំស្អាតបំផុត
- 2018-12-31 10:41:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សប្បាយម៉ាកប់សារី! មកទិដ្ឋភាពថ្ងៃឆ្លងឆ្នាំនៅសៀមរាប រៀបចំស្អាតបំផុត
ចន្លោះមិនឃើញ
ខេត្តសៀមរាប នៅតែជាគោលដៅដំណើរកម្សាន្ត របស់មនុស្សភាគច្រើន ក្នុងថ្ងៃឆ្លងឆ្នាំ។ ក្រឡេកមកមើលទិដ្ឋភាពនៅរាត្រីឆ្លងឆ្នាំ២០១៨នេះវិញ រដ្ឋបាលខេត្តសៀមរាប រួមជាមួយនឹងមន្ទីរទេសចរណ៍ បានរៀបចំតុបតែងលម្អ ភ្លើងចម្រុះពណ៌គួរជាទីទស្សនានៅតាមទីតាំងសំខាន់ៗ ទូទាំងក្រុងសៀមរាប។
ប្រសិនបើបានទៅដល់ខេត្តសៀមរាប ភ្ញៀវទេសចរនឹងលង់ជាមួយនឹងទិដ្ឋភាពដ៏ត្រកាល ធ្វើឲ្យរាត្រីថ្ងៃឆ្លងឆ្នាំនេះ ពោរពេញទៅដោយភាពសប្បាយរីករាយ។ បើទំព័រហ្វេសប៊ុក របស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា រដ្ឋបាលខេត្ត បានរៀបចំតាំងភ្លើងលំអរ និងរៀបចំពិធីអបអរសាទរនេះដោយមានរំបាំ សិល្បៈ និងតន្ត្រី នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨ ចាប់ពីម៉ោង ៨យប់ រហូតដល់ម៉ោង ឆ្លងឆ្នាំ(countdown) នៅសួនច្បារមាត់ស្ទឹង ខាងជើងស្ពានថ្ម ព្រះរាជដំណាក់៕