• 2019-01-02 02:30:31
  • ព័ត៌មាន

ឌូតឺតេ បកអាក្រាតខ្ទេចមិនលាក់លៀម រឿងខ្លួនឯងធ្លាប់លូកដៃស្ទាបអ្នកបម្រើស្រី

  • 2019-01-02 02:30:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រិះគន់​ជា​ច្រើន​បាន​ផ្ទុះឡើង​យ៉ាង​ខ្លាំង បន្ទាប់​ពី​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ បាន​និយាយ​ថា លោក​ធ្លាប់​បំពាន​លើ​អ្នកបម្រើ​ស្រី​ម្នាក់​កាល​នៅ​វ័យ​ជំទង់។

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ

នៅ​ក្នុង​សុន្ទរកថា​មួយ លោក​បាន​រំឭក និង​សារភាព​ចំពោះ​រឿងរ៉ាវ​ដែល​លោក​បាន​ធ្វើ​ទៅ​លើ​អ្នកបម្រើ​ស្រី​ម្នាក់ ដោយ​លូក​ដៃ​ស្ទាប​នាង ខណៈ​ពេល​នាង​កំពុង​ដេក​លង់​លក់។

ប្រធានាធិបតី​ហ្វីលីពីន វ័យ ៧៣ឆ្នាំ​ខាង​លើ បាន​រំឭក​ថា «ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​បន្ទប់​អ្នកបម្រើ នៅ​ពេល​នាង​កំពុង​ដេក​លក់។ ខ្ញុំ​បាន​លើក​ភួយ​ឡើង... ព្យាយាម​ប៉ះ​អ្វី​ដែល​នៅ​ខាង​ក្នុង​ខោ។ ខ្ញុំ​បាន​ប៉ះ​នាង។ នាង​បាន​ភ្ញាក់​ឡើង ដូច្នេះ​ខ្ញុំ​ក៏​ចេញ​ពី​បន្ទប់»។ មិនតែប៉ុណ្ណោះ លោក ឌូតឺតេ អះអាង​បន្ថែម​ថា ក្រោយ​មក​លោក​ក៏​បាន​ចូល​ទៅ​បន្ទប់​នាង និង​ព្យាយាម​បំពាន​នាង​ម្ដងទៀត។

យ៉ាងណាមិញ ក្រុម​សិទ្ធិ​ស្ត្រី Gabriela នៅ​ក្នុង​ប្រទេស​ហ្វីលីពីន បាន​និយាយ​ថា លោក ឌូតឺតេ មិន​សក្ដិសម​នឹង​តំណែង​របស់​ខ្លួន​ឡើយ ហើយ​គួរតែ​លាលែង​ពី​តំណែង៕

ចុច​អាន៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់