• 2019-01-03 13:37:18
  • ព័ត៌មាន

ជួយ​បន្ត​ផង! ក្រសួង​កិច្ចការ​នារី ចេញ​ប្រកាស​បន្ទាន់ រក​នារី​សង្ស័យ​រង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នា​ថ្ងៃ​ឆ្លង​ឆ្នាំ

  • 2019-01-03 13:37:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​កិច្ចការ​នារី នៅ​ប្រមាណ​២​ម៉ោង​មុន​នេះ បាន​ចេញ​សេចក្ដី​ប្រកាស​រក​ស្ត្រី​កូន​ខ្ចី​ម្នាក់ ដែល​លេច​មុខ​លើ​បណ្ដាញ​សង្គម​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ក្នុង​សភាព​មាន​ឈាម​ហូរ​ដាប​ខ្លួន​ជាមួយ​កូន​តូច​ម្នាក់។ សេចក្ដី​ប្រកាស​នេះ ដើម្បី​ឈាន​ទៅ​អន្តរាគមន៍ បើ​សិន​រក​ឃើញ​ថា​អ្វី​ដែល​ស្ត្រី​រូប​នេះ បាន​និយាយ​លើ​បណ្ដាញ​សង្គម​ជា​ការ​ពិត។

ក្រសួង​កិច្ចការ​នារី ចេញ​សេចក្ដី​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​ថា៖ "សូម​បង​ប្អូន​ណា​ដែល​បាន​ស្គាល់ ហើយ​ដឹង​ច្បាស់​ថា ស្រ្តី​ដូច​រូប​ខាង​លើ​នេះ ជា​ជន​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ពិតប្រាកដ​មែន សូម​មេត្តា​ផ្តល់​ព័ត៌មាន​មក​ក្រសួង​កិច្ចការ​នារី​តាម​ទំព័រ Facebook នេះ ដើម្បី​ឱ្យ​ក្រុម​ការងារ​ក្រសួង​កិច្ចការ​នារី អាច​ខិត​ខំ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ជួយ​ស្រ្តី​រងគ្រោះ បាន​ទាន់​ពេល​វេលា"។

នៅ​មុន​នេះ គេ​បាន​ឃើញ​ស្ត្រី​ខាង​លើ ដែល​មិន​ទាន់​ដឹង​ឈ្មោះ​អ្វី​បាន​បង្ហាញ​ខ្លួន​គួរ​ឲ្យ​តក់​ស្លុត ដោយ​មាន​ឈាម​ហូរ​ជោគ​ខ្លួន។ គណនី​មួយ​ដែល​មាន​រូប​ខាង​លើ បញ្ជាក់​ថា នាង​រង​អំពើ​ហិង្សា​ពី​ស្វាមី ខណៈ​ស្វាមី​រូប​នោះ​បាន​ទៅ​មាន​ស្រី​ថ្មី​ទៅ​ហើយ។ នារី​ពោល​ថា បើ​បាន​ជា​ទៅ​ហើយ នៅ​មក​ធ្វើ​បាប វាយ​នាង និង​កូន​តូច​ធ្វើ​អី​ទៀត។ ឃ្លា​ដែល​គួរ​ឲ្យ​អាសូរ​ចុង​ក្រោយ​នោះ នារី​ពោល​ថា "កូន​ម៉ាក់ កូន​កុំ​កើត​អី​ឲ្យ​សោះ​ណា ចាំ​ម៉ាក់​យក​កូន​ទៅ​ពេទ្យ​ឥឡូវ"៕

ចូល​ទៅ​កាន់​ទំព័រហ្វេសប៊ុក​របស់ ក្រសួង​កិច្ចការនារី សូម​ចុច​ទី​នេះ!!!

អត្ថបទ៖ ទារិកា

មតិយោបល់