• 2019-01-10 02:18:44
  • ព័ត៌មាន

ឌូតឺតេគំរាមចាប់ជំរិត និងដាក់ទារុណកម្មសវនករជាតិ ព្រោះហេតុផល១

  • 2019-01-10 02:18:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​ហ្វីលីពីន​លោក ឌូតឺតេ បាន​ស្នើ​ឲ្យ​ចាប់​ជំរិត និង​ធ្វើ​ទារុណកម្ម​សវនករ​ជាតិ​ដែល​ពិនិត្យពិច័យ​ដិត​ដល់​ពេក​រឿង​ការ​ចំណាយ​របស់​រដ្ឋាភិបាល។

ដោយ​ធុញទ្រាន់​នឹង​គណៈកម្មការ​សវនកម្ម​ដែល​តែងតែ​ពិនិត្យពិច័យ​លើ​ការ​ចំណាយ​របស់​រដ្ឋាភិបាល លោក​ឌូតឺតេ​បាន​និយាយ​លេង​សើច​ដូច​នេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា។ ជាមួយគ្នាដែរ ប្រធានាធិបតី​វ័យ ៧៣​ឆ្នាំ​រូប​នេះ ថែម​ទាំង​បាន​ប្រើ​ពាក្យ​មិន​សមរម្យ​ទៅលើ​គណៈកម្មការ​សវនកម្ម​ដែល​តែង​តែ​រក​ឃើញ​បញ្ហា​ជាមួយ​ការ​ប្រើប្រាស់​ថវិកាជាតិ ហើយ​អះអាង​ថា​ការណ៍​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​រដ្ឋាភិបាល ក៏​ដូចជា​ផ្ដល់​ផល​វិបាក​ដល់​ការងារ​របស់​មន្ត្រី​ក្នុង​តំបន់​ទៀត​ផង។

គួរ​ឲ្យ​ដឹង​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​លោក​ឌូតឺតេ​វាយ​ប្រហារ​ទៅ​លើ​គណៈ កម្មការ​សវនកម្ម ដោយ​កាល​ពី​ខែ​កញ្ញា​ឆ្នាំមុន លោក​បាន​និយាយ​បែប​លេង​សើច​ថា​ចង់​រុញ​អ្នក​តំណាង​គណៈកម្មការសវនកម្ម​ឲ្យ​ធ្លាក់​ពី​លើ​ជណ្ដើរ ដើម្បី​បិទបាំង​ប្រតិបត្តិ​ការ​របស់​រដ្ឋាភិបាល​បន្ទាប់​ពី​ព្យុះ Ompong៕

ចុចអាន ៖

ប្រភព៖ RT ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់