- 2019-01-12 02:57:46
- ព័ត៌មាន
ប៉ូឡូញគ្រោងសម្លាប់ជ្រូកព្រៃទាំងអស់ក្នុងប្រទេសរបស់ខ្លួន តែត្រូវពលរដ្ឋជំទាស់
- 2019-01-12 02:57:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូឡូញគ្រោងសម្លាប់ជ្រូកព្រៃទាំងអស់ក្នុងប្រទេសរបស់ខ្លួន តែត្រូវពលរដ្ឋជំទាស់
ចន្លោះមិនឃើញ
ប៉ូឡូញបានបរាជ័យសម្រាប់ផែនការសម្លាប់ជ្រូកព្រៃស្ទើរទាំងអស់ ក្នុងប្រទេសរបស់ខ្លួន បន្ទាប់ពីពលរដ្ឋបានជំទាស់។
ជ្រូកព្រៃប្រមាណ ២១០ ០០០ ក្បាល ដែលរដ្ឋាភិបាលគ្រោងនឹងសម្លាប់នៅប៉ុន្មានសប្តាហ៍ខាងមុខនេះដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺគ្រុនផ្ដាសាយជ្រូកអាហ្វ្រិក (African Swine Fever) ដែលជាប្រភេទវីរុសឆ្លងមាននៅក្នុងសត្វជ្រូកហើយអាចសម្លាប់មនុស្សដ៏សាហាវបំផុត។ នេះបើតាម BBC ទើបចុះផ្សាយថ្ងៃនេះ។
មនុស្សជាង ៣៥០ ០០០ និងក្រុមអ្នកសិក្សារាប់រយនាក់ទៀតបានចុះហត្ថលេខាលើញត្តិមួយដើម្បីស្នើសុំបញ្ឈប់ការសម្លាប់នេះ ដោយពួកគេស្នើឲ្យនាយករដ្ឋមន្រ្តី Mateusz Morawiecki រកសកម្មភាពផ្សេងមកជំនួសវិញ។
ជ្រូកព្រៃនិងកូនៗពួកវាប្រមាណ ១៦៨ ០០០ ក្បាល ដែលត្រូវបានផ្ដល់ឲ្យដោយសហព័ន្ធបសុសត្វ ប៉ូឡូញ ត្រូវបានបញ្ជាឲ្យបាញ់សម្លាប់កាលខែមេសាឆ្នាំទៅ ខណៈដែលគម្រោងសម្លាប់ជ្រូកព្រៃ ២១០ ០០០ ក្បាល ឆ្នាំនេះបានបរាជ័យដោយសារមានការជំទាស់ពីសាធារណជន។
ជ្រូកព្រៃសរុបក្នុងប្រទេសនេះត្រូវបានគេប៉ាន់ប្រមាណថាអាចមានរហូតដល់ទៅ ៥០០ ០០០ ក្បាល។
លោកវេជ្ជបណ្ឌិត Wozniakowski បានប្រាប់ BBC ថាការកម្ចាត់ជ្រូកព្រៃចោលគឺជាមធ្យោបាយតែមួយគត់ "ដើម្បីការពារនឹងការរីករាលដាលជំងឺគ្រុនផ្ដាសាយជ្រូកអាហ្វ្រិក ជាពិសេសនៅរដូវក្តៅ"។
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក Henry Kowalczyk បាននិយាយថា ការសម្លាប់ហ្វូងជ្រូកព្រៃ ១៦៨ ០០០ ក្បាលនៅមិនទាន់ច្រើននៅឡើយបើធៀបនឹងឆ្នាំកន្លងមក ដែលមានចំនួនរហូតដល់ទៅ ៣០៨ ០០០ ក្បាល។ ប្រភពខាងលើបន្ថែម៕