- 2019-01-19 07:01:00
- ព័ត៌មាន
ព្រៃកម្រនៅតង់ហ្សានីត្រូវផ្តល់ការការពារជាផ្លូវការ ក្រោយការស្រាវជ្រាវបង្ហាញថាវាជិតវិនាស
- 2019-01-19 07:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រៃកម្រនៅតង់ហ្សានីត្រូវផ្តល់ការការពារជាផ្លូវការ ក្រោយការស្រាវជ្រាវបង្ហាញថាវាជិតវិនាស
ចន្លោះមិនឃើញ
រដ្ឋាភិបាលតង់ហ្សានីបានព្រមព្រៀងគ្នាដើម្បីកំណត់ព្រៃធម្មជាតិដ៏កម្ររបស់ខ្លួនក្រោមការការពារជាផ្លូវការ ចាត់ទុកជាផ្នែកនៃព្រៃបម្រុងបន្ទាប់ពីក្រុមអ្នកស្រាវជ្រាវបានបង្ហាញថាវាជិតឈានដល់វិនាសកម្ម។ នេះបើតាមសារព័ត៌មាន The Independent បានចុះផ្សាយនៅថ្ងៃសុក្រ។
ព្រៃ Magombera នៅទ្វីបអាហ្រ្វិកគឺជាជម្រកចុងក្រោយរបស់សត្វជិតផុតពូជ chameleon (អំបូរសត្វដែលស្រដៀងនឹងបង្កួយ) រួមមានពពួកសត្វព្រៃតំបន់អាហ្វ្រិកដែលកំពុងរងការគំរាមកំហែងផ្សេងទៀត និង ដំរីជាដើម។
បន្ទាប់ពីកិច្ចសហប្រតិបត្តិការរួមគ្នាអស់ជាច្រើនទសវត្សរ៍ រវាងក្រុមអ្នកស្រាវជ្រាវ អ្នកភូមិ រួមនឹង អង្គការក្រៅរដ្ឋាភិបាល និង អាជ្ញាធរមូលដ្ឋាន ទីបំផុតរដ្ឋាភិបាលតង់ហ្សានីបានព្រមបញ្ចេញថវិកា ១លានដុល្លារ ដាក់ព្រៃ Magombera ក្រោមការការពារជាផ្លូវការ។
Andy Marshall មកពីសាកលវិទ្យាល័យយ៉ក (University of York) ដែលបានដឹកនាំគម្រោងអភិរក្សព្រៃនេះបាននិយាយថា "នៅពេលខ្ញុំចាប់ផ្តើមធ្វើការនៅក្នុងព្រៃនេះដំបូងកាលពី ១៥ ឆ្នាំមុន វាជាតំបន់ជីវសាស្ត្រដ៏សំខាន់ ប៉ុន្តែវាត្រូវបានបំផ្លាញដោយសំឡេងរណារនិងពូថៅ"។
ក្រុមខាងលើបានធ្វើការជាមួយអ្នកភូមិ ដោយដើមឈើថ្មីជាង ២ ៦១៥ ហិចតាត្រូវបានដាំឡើងវិញក្រោមគម្រោងខាងលើ បន្ថែមពីលើកិច្ចការពារ៕