- 2019-01-22 09:34:52
- ព័ត៌មាន
អបអរ ជីប ម៉ុង លេចចេញធនាគារផ្លូវការថ្មីមួយ ទើបនឹងសម្ពោធម្សិលមិញ
- 2019-01-22 09:34:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរ ជីប ម៉ុង លេចចេញធនាគារផ្លូវការថ្មីមួយ ទើបនឹងសម្ពោធម្សិលមិញ
ចន្លោះមិនឃើញ
ធនាគារជីប ម៉ុង ខមមើសល ប៊ែង ម.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធទី១២ របស់ក្រុមហ៊ុន ជីប ម៉ុង បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ក្នុងកម្មវិធីសម្ពោធជាផ្លូវការ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងគណៈប្រតិភូធនាគារជាតិនៃនៃកម្ពុជា។
ធនាគារជីប ម៉ុង ខមមើសល ប៊ែង ម.ក មានទីស្នាក់ការកណ្តាលដំដំបូងស្ថិតនៅលើមហាវិថីម៉ោសេទុង។ ធនាគារនេះជ្រើសយកប្រព័ន្ធប្រតិបត្តិការធនាគារតាមរយៈទូរស័ព្ទចល័ត ជាយុទ្ធសាស្ត្រ ដើម្បីបំពេញតម្រូវការបន្ថែមរបស់ប្រជាពលរដ្ឋ ដោយភ្ជាប់ខ្លួនទៅនឹងបច្ចេកវិទ្យាដ៏ទំនើបនាពេលបច្ចុប្បន្ន។
ថ្លែងក្នុងសន្និសីទព័ត៌មាន លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បានឲ្យដឹងថា ការសម្រេចពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង ទៅដល់វិស័យធនាគារ តាមរយៈការបង្កើត ធនាគារ ជីប ម៉ុង ខមមើលសល ប៊ែង ម.ក នឹងចូលរួមចំណែកក្នុងការគាំទ្រ ដល់ការរីកលូតលាស់នៃវិស័យបច្ចេកវិទ្យា ដើម្បីពន្លឿនសេដ្ឋកិច្ចជាតិ ដែលនឹងចូលរួមចំណែកជួយឲ្យកម្ពុជាសម្រេចនូវសេដ្ឋកិច្ចឌីជីថល ក្នុងឆ្នាំ២០២៣។
ធនាគារជីប ម៉ុង ខមមើសល ប៊ែង ម.ក ត្រូវបានបង្កើតឡើង ខណៈដែលរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងបង្កើតមូលដ្ឋានគាំទ្រយុទ្ធសាស្ត្រនេះ តាមរយៈការពង្រឹង និងគាំទ្រផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា « ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក. បានសម្រេចប្រើប្រាស់ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើបចុងក្រោយបំផុតជាយុទ្ធសាស្ត្រក្នុងការដំណើរការធនាគារយើង ក៏ដូចជាការផ្តល់សេវាកម្មនិងផលិតផលទៅអតិថិជនរបស់យើង ដែលយុទ្ធសាស្ត្រនេះ ដើរស្របនឹងចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបច្ចេកវិទ្យាសារគមនាគមន៍និងព័ត៌មានវិទ្យា ក្នុងគោលបំណងត្រៀមខ្លួនបម្លែងសេដ្ឋកិច្ចកម្ពុជាឲ្យក្លាយជាសេដ្ឋកិច្ចឌីជីថលក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។ »