- 2019-01-27 05:18:20
- ព័ត៌មាន
ល្អបំផុត! លែងខ្វល់រឿងតម្រង់ជួរចាំបោះត្រា Passport នៅព្រលានយន្តហោះទៀតហើយ
- 2019-01-27 05:18:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អបំផុត! លែងខ្វល់រឿងតម្រង់ជួរចាំបោះត្រា Passport នៅព្រលានយន្តហោះទៀតហើយ
ចន្លោះមិនឃើញ
ក្រសួងមហាផ្ទៃ នឹងដាក់ឲ្យដំណើរការនូវច្រកទ្វារអេឡិកត្រូនិក (E-gates) នៅតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាបនៅពេលដ៏ខ្លីខាងមុខនេះ ដោយពលរដ្ឋខ្មែរមិនចាំបាច់រង់ចាំបោះត្រាចេញ-ចូល លើលិខិតឆ្លងដែនទៀតឡើយ។ ការបង្កើតឲ្យមានលិខិតឆ្លងដែនអេឡិកត្រូនិក( E-passport) នេះ ដើម្បីជួយបង្កលក្ខណៈងាយស្រួល ដល់ការចេញ-ចូលរបស់ពលរដ្ឋខ្មែរឲ្យបានរលូន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
គួរជម្រាបថា ចំពោះការប្រើប្រាស់លិខិតឆ្លងដែនអេឡិកត្រូនិក( E-passport) ដោយស្កេនតាមច្រកទ្វារអេឡិកត្រូនិក (E-gates)នេះ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរប្រើលិខិតឆ្លងដែនខ្មែរតែប៉ុណ្ណោះ និងមាន Chip។ នេះបើតាមការដកស្រង់សម្ដីរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍បម្រើការងារនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ បានបញ្ជាក់ប្រាប់សារព័ត៌មាន Fresh News ។