• 2019-01-29 03:13:24
  • ព័ត៌មាន

អ៊ីរ៉ង់គំរាមលប់បំបាត់អ៊ីស្រាអែលចេញពីផែនទីពិភពលោក បើសិនហ៊ានបង្កើតសង្គ្រាម

  • 2019-01-29 03:13:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​បញ្ជាការ​បដិវត្ត​​ជាន់​ខ្ពស់​មួយ​រូប​របស់​អ៊ីរ៉ង់ គំរាម​កម្ទេច​អ៊ីស្រាអែល​ចោល​ទាំង​ស្រុង​ប្រសិន​បើ​ប្រទេស​នេះ​ប៉ុនប៉ង​បង្កើត​សង្គ្រាម​មក​លើ​អ៊ីរ៉ង់។

លោក​មេ​បញ្ជាការ Hossein Salami បាន​ចេញ​មុខ​គំរាម​ថា ការ​វាយ​ប្រហារ​ណា​មួយ​ធ្វើ​ឡើង​ដោយ​អ៊ីស្រាអែល​មក​លើ​អ៊ីរ៉ង់ នឹង​ធ្វើ​ឲ្យ​អ៊ីស្រាអែល​រលាយ​សាបសូន្យ​ទៅ​វិញ​នោះ​ទេ។ លោក Salami បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្រោយ​ពី​អ៊ីស្រាអែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​មនុស្ស ១១​នាក់​មក​លើ​មូលដ្ឋាន​ទ័ព​អ៊ីរ៉ង់​ក្នុង​ប្រទេស​ស៊ីរី។ ការ​ទម្លាក់​គ្រាប់​បែក​នេះ ត្រូវ​បាន​អ៊ីស្រាអែល​និយាយ​ថា​ខ្លួន​បង្ខំ​ចិត្ត​ធ្វើ​វា​ដើម្បី​បាញ់​ស្ទាក់​មីស៊ីល​ដែល​ហោះ​មក​លើ​តំបន់​របស់​ខ្លួន​ក្នុង​ប្រទេស​ស៊ីរី។

ជាមួយ​គ្នា​ដែរ មេ​ដឹក​នាំ​បក្ស Hezbollah គឺ​លោក Hassan Nasrallah ក៏​បាន​ធ្វើ​ការ​គំរាម​កំហែង​អ៊ីស្រាអែល​ចំពោះ​ការ​វាយ​ប្រហារ​ក្នុង​ប្រទេស​ស៊ីរី​ដែល​អាច​ឈាន​ដល់​ការ​បង្ក​សង្គ្រាម​ក្នុង​តំបន់។ លោក Nasrallah ថ្លែង​ទៅ​កាន់​ទូរទស្សន៍​ Al-Mayadeen ថា​អ៊ីរ៉ង់, ស៊ីរី និង Hezbollah អាច​សម្រេច​ចិត្ត​ចាត់​ការ​អ៊ីស្រាអែល​បាន​គ្រប់​ពេល​វេលា ហើយ​លោក​និយាយ​ទៅ​កាន់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyah ថា "សូម​ប្រយ័ត្ន​ខ្លួន ហើយ​កុំ​បន្ដ​ធ្វើ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​នៅ​ស៊ី​រី​ទៀត។”

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់